នៅព្រឹកថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៩នេះ អង្គភាពព័ត៌មាន Fresh News បានដាក់ពាក្យបណ្តឹង ចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក ផែង វណ្ណះពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរ ហើយសំណងទាំងអស់នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ នេះបើតាមការបញ្ជាក់ របស់អង្គភាព ហ្រ្វេស ញ៉ូវ ៕