អាគារពិព័រណ៍អន្តរជាតិតម្លៃ១៦លានដុល្លារ នឹងលេចរូបរាងនៅទឹកដីខណ្ឌជ្រោយចង្វារ

0
636

ភ្នំពេញ៖ អាគារពិព័រណ៌អន្តរជាតិមានតម្លៃ១៦លានដុល្លារអាមេរិក ដែលបានបើកការរដ្ឋានសាងសង់ នៅខណ្ឌជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ដែលជាសំណង់អាគារសាធារណៈធំទី២ បន្ទាប់ពីសាលពិព័រណ៌កោះពេជ្រ ដែលវិនិយោគដោយក្រុមហ៊ុន OCIC ក្រោមអធិបតីភាព អភិបាលរាជធា​នីភ្នំពេញ លោកជំទាវ  និងលោកឧកញ៉ា ម្ចាស់ក្រុមហ៊ុន OCIC នៅព្រឹកថ្ងៃអាទិត្រ ទី៣១ ខែមីនា ។

តាមការគូសបញ្ជាក់ពីតំណាងក្រុមហ៊ុន OCIC បានឲ្យដឹងថា សំណង់អាគារពិព័រណ៌អន្តរជាតិនេះ សាងសង់លើផ្ទៃដីសរុប២៦,៧៧៤,៣៨ម៉ែត្រការ៉េ ដោយបានបែងចែកអគារជា៣ផ្នែកធំៗរួមមាន៖ អគារសំរាប់ពិព័រណ៌, ឃ្លាំង និងផ្ទះបាយនៅខាងក្រោយអគារពិព័រណ៌ និងចំណតរថយន្តក្រោមដី ដែលអាចឲ្យយានយន្តចតបាន១៩៨កន្លែង។

តំណាងក្រុមហ៊ុនឲ្យដឹងទៀតថា ជុំវិញអគារត្រូវបានបំពាក់ទៅដោយកញ្ចក់ ជាបច្ចេកវិទ្យាថ្មី ដែលអាចកាត់បន្ថយកំដៅ និងសំឡេងបានល្អ រួមទាំងការបាញ់បំភ្លឺដោយភ្លើង 3D ជំវិញអគារ ដើម្បីលើកកំពស់សោភណ្ឌភាពផងដែរ។

តំណាងដដែលរូបនេះ បញ្ជាក់ទៀតថា ចំពោះរយៈពេលនៃការសាងសង់តួអគារទាំងមូល មានរយៈពេលសរុប១៤ខែ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណ១៦ លានដុល្លាអាមេរិក។ នេះជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលដែលកំណើនប្រជាពលរដ្ឋ ក្នុងទីក្រុងក៏កើនឡើង ឯតម្រូវការហេដ្ឋារចនាសម្ពន្ធ័គ្រប់ប្រភេទ ក៏ដូចជាអគារសាធារណៈផ្សេងៗ ក៏មានការកើនឡើង ហើយវិនិយោគទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាភ្ញៀវទេសចរ ក៏មានការកើនឡើងឥតឈប់ឈរ ក្នុងបរិបទដែលកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយដ៏ពេញលេញ៕ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here