ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ សមិទ្ធផលក្រោយការជួសជុលរួច ស្ពានមិត្ដភាព កម្ពុជា ជប៉ុន ជ្រោយចង្វារ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ នៅមុនចូលឆ្នាំខ្មែរ

0
304

ភ្នំពេញ​៖ ​នៅរសៀលថ្ងៃ០១ មេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង និងមន្ដ្រីជំនាញក្រោមឧវាទ បានចុះពិនិត្យ សមិទ្ធផល ក្រោយការជួសជុលរួច ស្ពានមិត្ដភាព កម្ពុជា ជប៉ុន ជ្រោយចង្វារ ដើម្បីត្រៀម សម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី០៣ មេសា ឆ្នាំ២០១៩ មុនចូលឆ្នាំខ្មែរ ជិតមកដល់ នៅថ្ងៃទី១៤ ,១៥,១៦ មេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។​

​ស្ពាន​នេះ​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច និង​រំហូរ​ចរាចរណ៍ កើន​ឡើងជា​លំដាប់ ស្ពាន​នេះ​តម្រូវឱ្យមាន​ការជួសជុល​ឡើងវិញ​ជាបន្ទាន់​។ បន្ទាប់ពី​ជួសជុល​រួច ស្ពាន​នេះ​មាន​លក្ខណៈ​ខុសពី​ស្ពាន​ចាស់ ដែល​ស្ពាន​នេះ​មាន​ភាពរឹងមាំ និង​មាន​គំនូស​សញ្ញា​បែងចែកសម្រាប់​អ្នក​ថ្មើរជើង ម៉ូតូ និង​ឡាន​។​

​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​វិស្វករ និង​អ្នកជំនាញ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ជប៉ុន ទើប​គម្រោង​នេះ​អាច​បញ្ចប់​យ៉ាង​រលូន ដើម្បី​ដាក់​ស្ពាន​នេះ​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​៣ ខែមេសា ខាងមុខនេះ ក្នុង​គោលបំណង​សម្រួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here