បាត់ដំបង: ស្ត្រីចិត្តខ្លាំងម្នាក់ ខឹងខលទូរសព្ទ័ទៅប្ដី៣ដងមិនលើកធ្វើអត្តឃាតចងករសម្លាប់ខ្លួនហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអត្តឃាតចងកស្លាប់។
ជនរងគ្រោះឈ្មោះ ថន លីនី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅកើតហេតុខាងលើ ។
យោងតាមការបំភ្លឺរបស់ប្តីឈ្មោះ ចាន់ សុវណ្ណរ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំ បានប្រាប់ថា នៅវេលាង១៩និង០០នាទីខ្លួនបានសុំសោរម៉ូតូពីប្រពន្ធទៅទិញអីញ៉ាំស្រាប់តែប្រពន្ធខ្លួនគប់កូនសោរឲ្យរួចខ្លួនបានជិះម៉ូតូទៅដល់សាលាសង្កាត់អូរចារខ្លួនបានខលទៅប្រពន្ធរបស់ខ្លួនថាឯងមើលងាយខ្ញុំណាស់គប់សោរឲ្យខ្ញុំ មួយសន្ទុះប្រពន្ធបានខលមកវិញក៏មិនលើកព្រោះខឹងប្រពន្ធ។ ពេលខ្លួនបានជិះម៉ូតូមកដល់ផ្ទះឃើញប្រពន្ធរបស់ខ្លួនដេកលើគ្រែក្នុងបន្ទប់ខ្លួនបានដើរទៅអង្គុយលេងក្នុងរោងចម្លាក់ជិតផ្ទះប្រពន្ធបានខលមក៣ដងតែមិនលើកពេលដើរមកផ្ទះមើលតាមបង្អួចមិនឃើញប្រពន្ធដេកនៅលើគ្រែ ក៏ធាក់ទ្វារចូលឃើញប្រពន្ធចងក និងអាវដៃវែងភ្ជាប់នឹងឈើពាក់ខោអាវក្នុងទូដាក់ខោអាវ រួចបានយកប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខតែពេទ្យប្រាប់ថាប្រពន្ធស្លាប់បាត់ហើយ។
មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត តាមការសន្និដ្ឋានកម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ លោកគ្រូពេទ្យ និងលោកព្រះរាជអាជ្ញាបានពិនិត្យសាកសពស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ក្រោយមកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕