ព្រះសីហនុ៖ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បាន គោរពថ្លែងអំណរគុណ និងអរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងគណៈកម្មាធិការ គ.អ.ឆ.ក ព្រមទាំងគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន បងប្អូនបុគ្គលិក កម្មករ និយោជិតទាំងអស់ដែលសម្រេចបានជោគជ័យជាជំហានៗសម្រាប់ការស្តារប្រព័ន្ធលូរ អូរ ប្រឡាយ ទឹកកខ្វក់ នឹងសម្រេចបាននូវអាងប្រព្រឹត្តិកម្ម៤ទីតាំង បញ្ឈប់ការហូរចូលផ្ទាល់ទឹកកខ្វក់ចូលសមុទ្រ លើកកម្ពស់បរិស្ថានធម្មជាតិ សុខាមាលប្រជា ពលរដ្ឋ សំដៅការអភិវឌ្ឍដោយចីរភាព។
មួយវិញទៀត លោកបានសម្តែងនូវបីតិសោមនស្សរីករាយឥតឧបមា ចំពោះដំណើរធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងលើកកម្ពស់បរិស្ថានធម្មជាតិ ថ្ងៃទី២៩~៣១ ខែមីនា ឆ្នាំ២០១៩ របស់មន្ត្រីរាជការទាំងអស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាង៣០០០នាក់ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះលោកក៍សូមថ្លែងអំណរ គុណ និងអរគុណយ៉ាងក្រៃលែងចំពោះការចូលរួមចំណែកដាំកូនឈើ តាមដង វិថី ដងអូរ និងឆ្នេរសមុទ្រ លើកកម្ពស់បរិស្ថានធម្មជាតិបៃតង លម្អ និងទាក់ទាញភ្លៀវទេសចរណ៍ជាតិ-អន្តរជាតិ ។
ទាំងនេះគឺជាគុណបំណាច់ និង អនុស្សាវរីយ៍ដែលចងចាំគ្មានថ្ងៃបំភ្លេចបាន៕