ព្រោះតែប្រពលរដ្ឋរាប់ពាន់នាក់ឈរចាំឃាតករ សុទ្ធតែដំបង និងដុំថ្ម ដូចនេះប៉ូលីស មិនបញ្ជូនឃាតកកំណាចទៅធ្វើត្រាប់ទេ ព្រោះខ្លាចគ្រោះថ្នាក់ដល់ជីវិត

0
684

ព្រះសីហនុ៖សមត្ថកិច្ច​បាន​ប្រកាស​ជាបន្ទាន់​មិន​បញ្ជូន​ឃាតក​ ​ទៅ​ធ្វើត្រាប់​នៅកន្លែង​កើតហេតុ​ ​ព្រោះ​ស្ថានភាព​កំពុង​វឹកវរ​ខ្លាំង​​ប្រជាជន​រាប់​រយ​នាក់​​ពោរពេញ​ដោយ​កំហឹង​ក្នុង​ខ្លួន​ម្នា​ក់ៗ​មាន​សុទ្ធតែ​ដំបង​ ​ដុំ​ថ្ម​​កាន់​គ្រប់​ដៃ​ទំនងជា​ចង់​សម្លាប់​ឃាតក​មុខស្រស់​នោះ​តែម្ដង​​ ​ដូច្នេះ​សមត្ថកិច្ច​បានសម្រេច​មិន​បញ្ជូន​ឃាតក​ទៅ​ធ្វើត្រាប់​​ព្រោះ​ប្រជាជន​អាច​ទប់​កំហឹង​មិនបាន​ឡើយ​ ​។​ ​

​ឃាតក​ដែល​រំលោភ​សម្លាប់​ក្មេងប្រុស​ស្រី​ពីរ​នាក់​បងប្អូន​ ​កាលពី​ថ្ងៃទី​​២៩​ ​ខែឧសភា​ ​ឆ្នាំ​​២០១៩​ ​នៅ​ខណ្ឌ​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​នោះ​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​​នៅ​ថ្ងៃទី២​ ​ខែមិថុនា​ ​ឆ្នាំ​​២០១៩​ ​នៅ​ស្រុក​មេសាង​ ​ខេត្ត​ព្រះ​វែង​ ​។​

​ក្មេងប្រុស​ស្រី​ពីរ​នាក់​បងប្អូន​ដែល​ត្រូវ​ឃាតក​រំលោភ​សម្លាប់​នោះ​ ​ក្មេងស្រី​អាយុ​១០​​ឆ្នាំ​ ​និង​​ក្មេងប្រុស​អាយុ​​២ឆ្នាំ​កន្លះ​ ​៕​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here