ឯកឧត្តម ស៊ុន ចាន់ថុល ៖ ស្ពានជ្រោយចង្វាទី១ មានលក្ខណៈខុសពីស្ពានចាស់ ដែលស្ពាននេះមានភាពរឹងមាំ និងមានគំនូសសញ្ញាបែងចែកសម្រាប់…….

0
421

ភ្នំពេញ​៖ ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះ ត្រួតពិនិត្យសមិទ្ធផលដែលសម្រេច នៃគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយ ចង្វាទី១)កាលពីព្រឹកថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីត្រៀមបើកសម្ពោធដាក់ឱ្យសាធារណជនប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។​

​ស្ពាន​នេះ​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច និង​រំហូរ​ចរាចរណ៍ កើន​ឡើងជា​លំដាប់ ស្ពាន​នេះ​តម្រូវឱ្យមាន​ការជួសជុល​ឡើងវិញ​ជាបន្ទាន់​។ បន្ទាប់ពី​ជួសជុល​រួច ស្ពាន​នេះ​មាន​លក្ខណៈ​ខុសពី​ស្ពាន​ចាស់ ដែល​ស្ពាន​នេះ​មាន​ភាពរឹងមាំ និង​មាន​គំនូស​សញ្ញា​បែងចែកសម្រាប់​អ្នក​ថ្មើរជើង ម៉ូតូ និង​ឡាន​។​

​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​វិស្វករ និង​អ្នកជំនាញ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ជប៉ុន ទើប​គម្រោង​នេះ​អាច​បញ្ចប់​យ៉ាង​រលូន ដើម្បី​ដាក់​ស្ពាន​នេះ​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​៣ ខែមេសា ខាងមុខនេះ ក្នុង​គោលបំណង​សម្រួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ ៕ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here