ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំមន្ត្រីជាង ៣ពាន់នាក់ធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងចូលរួមដាំកូនឈើតាមឆ្នេរសមុទ្រ

0
381

ព្រះសីហនុ៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧបនាយករដ្ឋរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជាង ៣០០០នាក់ រួមជាមួយ មន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត ព្រះសីហនុ និងវិស័យឯកជន បានដឹកនាំ បំផុសចលនាមហាជន ឲ្យចេះស្រលាញ់ និងការពារបរិស្ថាន ហើយបានរួមគ្នាដាំកូនឈើប្រណិតៗ នៅតាមឆ្នេរអូរត្រេះ នាក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច សិក្សាមកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៩ ដល់បំណាច់ខែមីនា ឆ្នាំ ២០១៩នេះ។ ពិសេសជាងនេះ មនុស្សរាប់ពាន់នាក់នោះ ក៏បាន ឈរផ្គុំគ្នានៅឆ្នេរសមុទ្រអូរត្រេះ រំលេចចេញជាអក្សរពាក្យមួយឃ្លាថា «ឆ្នេរសមុទ្រកម្ពុជា» នៅលើឆ្នេរខ្សាច់ នៃឆ្នេរអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

នៅល្ងាចថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនោះក៏មានវត្តមានឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមម៉ុង ឫទ្ធីសមាជិកព្រឹទ្ធសភា និងលោកឈិន សេង ងួនអភិបាលស្តីទីខេត្តព្រះសីហនុអញ្ជើញចូលរួមផងនោះ រួមជាមួយលោកឧកញ៉ា ទៀ វិចិត្រក្នុងនាមវិសយ័ឯកជន បានអញ្ជើញចូលនាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ចំនួន២ក្បាលទៅព្រលែងនៅក្នុងសមុទ្រវិញ ដើម្បីបំផុសស្មារតីចូលរួមការពារអភិរក្ស័សត្វសមុទ្រកម្រ បន្ទាប់ពីបានអញ្ជើញចូលរួមដាំកូនឈើចម្រុះព្រមទាំងកូនកោងកាងនៅក្បែរឆ្នេរសមុទ្រតំបន់អូរត្រេះ ក្នុងក្រុងព្រះសីហនុ។ 

 

LEAVE A REPLY

Please enter your comment!
Please enter your name here