យិន ម៉ាណា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ…

0
426

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ កញ្ញា យិន ម៉ាណា ដែលជាអ្នកបើករថយន្ត Range Rover បុកនិស្សិតឆ្នើមឈ្មោះ ឌុំ រីដា ស្លាប់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីនាងបានចូលសារភាព នៅចំពោះមុខសមត្ថកិច្ច រាជធានីភ្នំពេញ។

បើយោងតាមសម្តីលោក សែម គន្ធា ប្រធានការិយាល័យចរាចរណ៍​ផ្លូវគោក នៃ​ស្នងការនគរ​បវបាលរាជធានីភ្នំពេញ បាន​ថ្លែង​ប្រាប់នៅមុន​នេះបន្តិចថា ក្មេងស្រី (យិន ម៉ាណា) ដែល​បាន​បើកឡានបុក​​និស្សិត​ស្រីស្លាប់ ត្រូវ​បាន​ឪពុកនាំចូលមកការិយាល័យចរាចរណ៍​ផ្លូវគោកដើម្បី​ទទួល​កំហុសនៅព្រឹកថ្ងៃទី​២៩ ខែមីនា នេះ។

លោកសែម គន្ធា បានបញ្ជាក់ទៀត​ថា  “គាត់បាន​និយាយថា គាត់ (យិន ម៉ាណា) បាន​ចេញ​ពីហាងបុកល្ហុង បើកឡាន​ដោយ​ខ្លួនឯង ហើយបាំងឡាន​មួយនៅ​ខាង​ឆ្វេង​ដៃ ហើយក៏​បាន​បើក​ប៉ះ​ជាមួយម៉ូតូនៅខាង​ឆ្វេង​ដៃ​តែម្តង ហើយភ័យ​ក៏បាន​បើក​រត់ទៅ ហើយក៏ឡាននឹងខូចគាំង ហើយ​ទុក​ឡាន​ចោល​ក៏ជិះ​ម៉ូតូ​កង់បីរត់គេចចេញពីឡាននោះតែម្តង” ។

បន្ទាប់​ពីខាងជំនាញបាន​សាកសួរអំពីដំណើររឿងដែលបើកឡានបុកនិស្សិតស្រី​ស្លាប់ ក្រោយ​សាកសួររួច សមត្ថកិច្ចបានបញ្ជូន​ខ្លួនក្មេង​ស្រីនោះទៅសាលាតំបូងរាជធានីភ្នំពេញ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here