ភ្នំពេញ៖ នៅវេលាម៉ោង ៧:៣០ នាទី ព្រឹកថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៩ លោក យិន ង៉ិច បាននាំកូនស្រីឈ្មោះ យិន ម៉ាណា មកប្រគល់ជូននគរបាលចរាចររាជធានីភ្នំពេញ ដើម្បីអោយនគរបាលចាត់ការតាមនិតិវិធីច្បាប់ ។
ខណៈពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើសាកសួរជនបង្ករ យិន ម៉ាណា ដែលបានបេីករថយន្តបង្ករគ្រោះថ្នាក់បណ្ដាលអោយស្លាប់និស្សិតម្នាក់កាលពីរសៀលថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៩ ។
យ៉ាងណាមិញករណីនេះនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថា ជនបង្ករនឹងត្រូវវជាប់ទោសប៉ុន្មានឆ្នាំ ឬក៏យ៉ាងណានោះទេ ៕