ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ឆ្នេរសមុទ្រស្អាតនៅខេត្តព្រះសីហនុរបស់កម្ពុជា

0
485

យោងតាមផេករបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសសេរថា ឆ្នេរសមុទ្រស្អាតនៅខេត្តព្រះសីហនុរបស់កម្ពុជា ។

សូមបញ្ជាក់ដែថានៅរសៀល​ ថ្ងៃអង្គារ៍ ទី​ ២៦​ ខែមីនា​ ឆ្នាំ​ ២០១៩​ ឆ្នេរសមុទ្រក្នុងខេត្ត​ព្រះសីហនុ​លែងមានទឹកកខ្វក់ហូរចូលទៀតហើយ​ តទៅនេះឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ ​នឹងផ្លាស់ប្តូរទៅជាប្រក្រតីវិញហើយ ។​

ទន្ទឹងនឹងនេះ ក្រោម​ការ​ខំ​ប្រឹង​ប្រែង​យកចិត្ត​ទុកដាក់​ពី​រាជ​រដ្ឋាភិបាល​​ ក្នុង​នោះ​ការ​ដឹក​នាំ​ផ្ទាល់​ដោយ​​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​មាន​ការ​ចូលរួម​ពីអាជ្ញាធរ មន្ទីរ​អង្គភាព​ជំនាញ ពាក់ព័ន្ធ នានា និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឍដ្ឋាន។

គួរ​រំលឹក​ថា​ មុន​នឹង​ទទួល​បាន​ជោគជ័យ​​ជុំវិញ​ការ​ដោះ​ស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​កន្លង​មក ស្ថាប័ន​ក្រសួង​ពាក់​ព័ន្ធ​ចំនួន​ ៦​បាន​រួម​គ្នា​ចូលរួម​​ដោះស្រាយ​បញ្ហា​សំរាម​ឆ្នេរ ​និង​តាម​ការដ្ឋាន​សំណង់ បណ្ដាញ​លូនានានៅក្នុង​ខេត្តព្រះសីហនុនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here