ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទ និងអញ្ជើញ ជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់នៃវេទិកាស្តីពី Deep Blue: The Familiar Unknown

0
422

តបតាមការអញ្ជើញរបស់លេខាធិការដ្ឋាននៃសន្និសីទ និងក្រសួងធនធានធម្មជាតិចិន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិកាក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទ និងអញ្ជើញ ជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់នៃវេទិកាស្តីពី Deep Blue: The Familiar Unknown ដែលរៀបចំ ឡើងពីថ្ងៃទី២៦-២៩ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងប័រអាវ ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមគោលគំនិត អនាគតរួម សកម្មភាពរួម ការអភិវឌ្ឍរួម (Shared Future, Concerted Action, Common Development) ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹក នាំកំពូលនានាមកពីចុំវិញពិភពលោកផងដែរ។

គោលគំនិតជាសំខាន់នៃវេទិកាស្តីពី Deep Blue: The Familiar Unknownគឺជាការពិភាក្សាលើការប្រើប្រាស់ និងទាញយកនូវអត្ថប្រយោជន៍ពីមហាសមុទ្រ និងសមុទ្រដោយនីរន្តភាព ដែលកន្លងមកមាននទំនាក់ទំនង យ៉ាងខ្លាំជាមួយសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវិតប្រចាំថ្ងៃ។

ឯកឧត្តមអ៊ាង សុផល្លែតបានបញ្ជាក់ពីទស្សនៈនៃ Blue Economy ដោយផ្តោតលើការប្រើប្រាស់ ដោយនីរន្ត ភាពនៃធនធានសមុទ្រសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ដែលពឹងផ្អែក លើសមុទ្រ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ពីទំនាក់ទំនងរវាងសមុទ្រនិងជីវចម្រុះនិងការប្រែប្រួលអាកាសធាតុ ដោយយោងទៅលើការសិក្សារបស់ FAO និង IUCN ជាដើម និងបានលើកឡើងពីបញ្ហា ប្រឈមនានា ដែលពិភពលោកជួបប្រទះក្នុងការអភិរក្ស និងការពារសមុទ្រ និងការបង្កើននូវកិច្ចសហប្រតិបត្តិការ ជាសាកលក្នុងការការពារសមុទ្រដើម្បីកំណើនសេដ្ឋកិច្ចររួមគ្នា។ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាបានអនុវត្តកន្លងមកក្នុងការរួមចំណែកជាសកល ដើម្បីរក្សានូវនីរន្តភាពសមុទ្រទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ដោយអនុលោមទៅតាមគោលដៅ អភិវឌ្ឍន៍ដោយចីរភាពទី១៤។

គួរបញ្ជាក់ថា៖ វេទិកាប័រអាវសម្រាប់អាស៊ី គឺជាវេទិកាប្រចាំឆ្នាំ នៃស្ថាប័នអន្តរជាតិមិនមែនរដ្ឋាភិបាល ដែលបានកកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ហ្វីលីពីន អូស្រ្តាលី និងប្រទេសជប៉ុន។ គិតរហូតមកដល់បច្ចុប្បន្ននេះ វេទិកានេះទទួលបានការគាំទ្រជាខ្លាំងពីបណ្តាប្រទេសអាស៊ី និងទាក់ទាញនូវចំណាប់អារម្មណ៍ពីពិភពលោកទាំងមូលផងដែរ តាមរយៈកិច្ចសន្ទនានិងពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្ម និងអ្នកសិក្សាស្រាវជ្រាវនានា ដែលតែងតែជួបគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សា និងដោះដូរយោបល់ ក្នុងគោលបំណងជម្រុញការអភិវឌ្ឍន៍ដើម្បីកំណើនតំបន់អាស៊ីតាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការតភ្ជាប់តំបន់អាស៊ីជាមួយនឹងពិភពលោក៕ប្រភព Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here