ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៏ ០៨រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៨ មិនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ឋ បានស្នើរឲ្យមន្ដ្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ សុវត្ថិភាព អ្នកដាំ បន្លែដូចជា ត្រកួន និងកញ្ឆែត ស្ពៃ ផ្ទី នៅតំបន់ទឹកស្អុយ បឹងទំពុន មុននិងឲ្យពួកគាត់យកមកលក់នៅលើ ទីផ្សារ ។ លោកនួន ផារ័ត្ឋ បានស្នើរបែបនេះ នៅក្នុងពិធីផ្ដល់វគ្គផ្សព្វផ្សាយចំណេះ ដឹងការពារសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ អាជ្ញាធរខណ្ឌទាំង១២ មន្ទីរ និងស្ថាប័នជំនាញពាក់ព័ន្ធ រួមសហការជាមួយ អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម។ក្នុងគោល បំណង បញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី ម្ហូបអាហារ ប្រើជាតិគីមី បំផ្លាញសុខភាពដល់ពលរដ្ឋកម្ពុជា ទូទៅ ។ ពិធីផ្សព្វផ្សាយនេះ ដោយមានការចូលរួមពី លោក គឹមមាស សុខ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ផងដែរ ។
ឯលឧត្តម នួន ផារ័ត្ឋ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងអំពីកង្វល់ នៃការដាំត្រកួន និងកញ្ឆែត នៅបឹងទំពុនដែលកន្លង មកមាន ការផ្សព្វផ្សាយករណីនិងសុវត្ថិភាពដែលសូម្បីអ្នកដាំខ្លួន ឯងក៏មិនហ៊ាន ទទួលទានផងនោះ ឯកឧត្តម អភិបាល បានចោទសួរថា តើនេះជាសមត្ថកិច្ច និងជំនាញខាងណា ជាអ្នកទទួលខុសត្រូវក្នុងន័យនេះឯកឧត្តម សូមឲ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមកាត់ បន្ថយ និងបង្កើន យ៉ាងណាឱ្យបញ្ហាសុវត្ថិភាពចំណីអាហារ របស់យើងដែលចរាចរ ក្នុងទីក្រុងភ្នំពេញមានសុវត្ថិភាព គ្រប់គ្រាន់ជូនដល់អ្នកប្រើប្រាស់។
ឯកឧត្តម នួន ផារ័ត្ឋ បានលើកឡើងអំពីករណី នៃបញ្ហាមិនមានអនាម័យបរិស្ថាន សម្រាប់អ្នកលក់ មឹកនៅផ្សារធំថ្មីដែលមិនមានជំនាញនិងយកចិត្តទុកដាក់ឬណែនាំឲ្យអាជីវករកុំឲ្យធ្វើរបៀបនេះដែលមើលទៅហាក់ដូចជាវាធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ឯកឧត្តមថាអាជីវករត្រូវសហការ ធ្វើយ៉ាងណា ទប់ស្កាត់របស់ខូចគុណភាពនិងត្រូវលក់ជូនអ្នកប្រើប្រាស់នូវអាហារដែលមានគុណភាពល្អព្រោះជំងឺយើងមិនអាចមើលឃើញនោះទេ ។ដូច្នេះការគ្រប់គ្រងអាជីវកម្មជារឿង សំខាន់ដើម្បីប្រាកដថា ការគ្រប់គ្រង សុវត្ថិភាពចំណីអាហាររបស់យើងមានសុវត្ថិភាព ។
ការចូលរួមរបស់អាជីវករនិងបងប្អូនប្រជាពលរដ្ឋនិងធ្វើអោយ កម្មវិធីសុវត្ថិភាពម្ហូបអាហារ និងការពារអ្នក ប្រើប្រាស់របស់យើងទទួលបានជោគជ័យព្រោះបើគ្មានការចូលរួមពីពួកគាត់ក៏មិនទទួលបានជោគជ័យនោះដែរ។
តាមការបញ្ជាក់ឲ្យដឹងពីលោក គឹមមាស សុខសីហា បានបញ្ជាក់ថា៖ បញ្ហាសុវត្ថិភាពម្ហូបអាហារ នឹងបញ្ហា ផលិតផលសុទ្ធតែបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាពនៃជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋានជាន់ថ្នាក់ទាំងអស់ថាមិនមែនតែពួកយើងដែលជាសមត្ថកិច្ចមិនមែនដែលជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឬក៏អ្នករកស៊ីលក់ដូររបស់អាជីវករអ្នកវិនិយោគកម្ពុជាពលរដ្ឋទូទៅទាំងអស់គ្នាសុទ្ធតែមានភាពជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាម្ងូបអាហារ ក៏ដូចជា ផលិតផលប្រើប្រាស់ផ្សេងៗ ក្រៅពីម្ហូបអាហារផងដែរ ៕ដោយ សុខជា