នសង្ស័យ យករូបទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា សសេរ ពាក្យប្រមាថ (ឆ្កែ) លើ ហើយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុគ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបហើយ

0
1131

ក្រុងសៀមរាប: នៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩នេះ ជនសង្ស័យ ម្ចាស់ Account Facebook ឈ្មោះ «Ong sonAn» ដែលយករូបទង់ជាតិកម្ពុជា សសេរ ពាក្យប្រមាថ (ឆ្កែ) លើ ហើយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងខេត្តសៀមរាប ហើយ ។

ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហៅមកសួរនាំកាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីបុគ្គលរូបនេះ បានសរសេរពាក្យ ប្រមាថនៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយកទៅបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងកក្រើកពីសំណាក់មហាជន និងប្រជាពលរដ្ឋ ទូទាំងប្រទេស ។

បន្ទាប់ពីមានប្រតិកម្ម ជនសង្ស័យរូបនេះ បានអះអាងថា Account Facebook របស់ខ្លួន ឈ្មោះ «Ong sonAn»ត្រូវបានគេ Hack តែអ្វីដែលសមត្ថកិច្ចយើងរកឃើញគឺ មិនដូចការលើកឡើងរបស់ជនសង្ស័យ រូបនេះឡើយ ។

យោងតាមការស្រាវជ្រាវ និង ពាក្យបណ្តឹង របស់តំណាងដើមបណ្តឹង ជនសង្ស័យ និងសំណុំរឿង ត្រូវបាន នគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាម និតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here