ព្រះសីហនុ៖ ឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងប្រាប់បណ្តាញផ្សព្វ ផ្សាយថា នគរបាលខេត្តព្រះសីហនុបញ្ជូនជនសង្សយ័ ក្នុងអំពើឃាតកម្មរំលោភ សម្លាប់ នៅជិតវត្តអូរត្រេះ ក្នុងភូមិគគីឃុំបិតត្រាងស្រុកព្រៃនប់ ដែលបណ្តាលអោយកុមារា កុមារី២នាក់បងប្អូនស្លាប់ ទៅតុលាការ ហើយនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
ជននេះឈ្មោះមាង វិចិត្រអាយុ26ឆ្នាំ ជាជនដៃដល់ដែលរំលោភ កុមារីផា ស្រីលក្ខ័អាយុ10ឆ្នាំរួចហើយបានសម្លាប់កុមារីនេះ និងសម្លាប់កុមារាឈ្មោះផា សុខលី ជាប្អូនប្រុស ជនរងគ្រោះម្នាក់ទៀត មុននឹងរត់គេចខ្លួន។ បើតាមលោកឧត្តមសេនីយ៌ស្នងការបញ្ជាក់ថាស្ត្រីជាភរិយា ជនសង្សយ័រូបនេះដែលសមត្ថកិច្ចបានឃាត់ខ្លួនពីដំបូងដែរនោះ មិនមានពិរុទ្ធភាព និងមិនបញ្ជូនទៅតុលា ការទេ គឺបញ្ជូនតែជនដៃដល់ឈ្មោះមាង វិចិត្រតែម្នាក់ប៉ុណ្ណោះ៕
សូមមើលវិដេអូខាងក្រោមនេះ៖