ភ្នំពេញ៖ ឥឡូវនេះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១៩ នេះ បានចាប់ផ្តើមហើយគឺចាប់ផ្តើមអនុវត្ត ឬ ប្រមូលចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ តទៅ ។ នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយស សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់យានយន្ត គ្រប់ប្រភេទ មេត្តាជ្រាប់ថា ការប្រមូលពន្ធលើមធ្យបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៩នេះ នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះតទៅ ។
ហើយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅអគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួពិនិត្យការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់ បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ។
ដូច្នេះបងប្អូន ប្រជាពលរដ្ឋ ដែលមានមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ ដែលជាប់កាតព្វកិច្ច ត្រូវបង់ពន្ធនោះ សូមអញ្ជើញទៅបង់ពន្ធជាបណ្តើរៗកុំចាំជិតដល់ពេលបរិច្ឆេទ ហើយនាំគ្នាសម្រុកទៅ បង់ពន្ធនាំឱ្យមានការយឺយ៉ាវ និង រងចាំយូរ ៕
ដក់ស្រង់ពីប្រជាប្រិយ ដោយ៖ តារារា៉យ