ខ្ញុំមិនខ្មាសគេឡើយទោះបីខ្ញុំ ជិះកង់កញ្ចាស់ទៅរៀន ៤ ឆ្នាំ «កង់សម្លាញ់ អ្នកជាសម្លាញ់ខ្ញុំបួនឆ្នាំរបស់ខ្ញុំ អរគុណគ្រប់បែបយ៉ាងដែលឯងតែងតែជូនខ្ញុំទៅរៀន និង គ្រប់ទិសទីដែលខ្ញុំចង់ទៅ» ។ នេះជាប្រយោគបង្កប់ដោយអត្ថន័យរបស់និស្សិតឈ្មោះ ហៀប ហំ បានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ បានបង្ហឡនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមនុស្សរាប់ពាន់នាក់ក្ដុកក្ដួល និង រំភើបចិត្តចំពោះការតស៊ូមិនបោះបង់របស់និស្សិតរូបនេះ ។
និស្សិត ហៀប ហំ ជិះកង់ទៅរៀនដីរាប់គីឡូម៉ែត្រក្នុងមួយថ្ងៃៗដើម្បីទៅសាលា និង ទៅទីកន្លែងផ្សេងៗនៅភ្នំពេញ ។ ហំ មិនខ្មាសគេឡើយទោះបីខ្លួនមិនមានរថយន្ត ម៉ូតូ ទំនើបដូចជាគេ ត្រឹមមានកង់កញ្ចាស់មួយនាំរូបគេទៅគ្រប់ទីកន្លែងគឺគ្រប់គ្រាន់ហើយ ។
និស្សិត ហៀប ហំ បានអរគុណអ្នកជុំវិញខ្លួនដែលនាំឱ្យគេមានថ្ងៃនេះ ដូចជា អង្គការដែលគេស្នាក់នៅ ឪពុកម្ដាយធម៌ លោកគ្រូ អ្នកគ្រូ និង លោកអ្នកមានគុណទាំងពីរដែលបានផ្ដល់កំណើតដល់ខ្លួន ៕
ប្រភពFB ដោយ៖ សុខជា