ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៤នឹង៣០នាទី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មានអគ្គីភ័យមួយបានឆាបឆេះដីចម្ការក្រូចអស់ប្រហែល០៦ ក្នុងផ្ទៃដី៥២ហិតា។
តាមប្រភពអ្នករស់នៅក្បែរនោះបានឲ្យដឹងថា ម្ចាស់ចំការដែលឆេះនេះមានឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ៦៧ ឆ្នាំ ជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ ។
ដោយមានកាសម្របសម្រួលពីកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង សហការជាមួយកម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានធ្វើការពន្លត់ទាំងស្រុង នៅវេលាម៉ោង ២០និង៣០នាទី ករណី អគ្គីភ័យនេះ មិនបានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងដំណាំផ្សេងៗនោះទេ៕
ដោយ៖ SVD