ខេត្តសៀមរាប៖ នៅវេលាម៉ោង០៨:០០នាទីព្រឹកថ្ងៃទី២៣ខែមិនាឆ្នាំ២០១៨នេះ ក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជានិងសប្បុរសជនជប៉ុន រួមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ឹម ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ រត់តាក់ស៊ី ដែលបានទទួលមរណៈដែលបង្ករឡើងដោយជនជាតិជប៉ុន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧:០០នាទី ត្រង់ចំណុចខាងលិចជាប់ស្ថានីយថ្លឹងរថយន្តស្រុកពួក ស្ថិតនៅភូមិថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប៕