អស់កង្វល់ទៀត!៦ចំណុចបែបធម្មជាតិ ធ្វើឲ្យសង្វាររបស់អ្នកបាត់ស្នាមយ៉ាងឆាប់រហ័ស

0
1357

ជាធម្មតា ស្នាមសង្វារ​ ច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតឡើង ដោយសារស្ថា នភាពផ្សេងទៀតដូចជា ការកើន ឬស្រកទម្ងន់ភ្លាមៗ, បញ្ហាអតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) បើទោះបីជាស្នាមសង្វារ អាចបាត់ ទៅវិញ ដោយឯកឯងក៏ដោយ ក៏ប៉ុន្តែវាត្រូវការរយៈពេលយូរ។ ហើយផលិតផលបំបាត់សង្វារផ្សេងៗក៏មិនខ្វះដែរ គ្រាន់តែភាគច្រើនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។

វីធីសាស្ត្រប្រសិទ្ធិភាពខ្ពស់ជួយបំបាត់ស្នាមសង្វារយ៉ាងឆាប់រហ័ស ៖

១. ទទួលទានទឹកឲ្យបានច្រើន

ទឹកជួយរក្សាសំណើមនៃស្បែក ខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាមសង្វារ, ស្នាមសំលាក និងស្នាមជ្រីវជ្រួញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានទឹកឲ្យបានពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃជាប្រចាំ។

២. លាបទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសលាបទឹកក្រូចឆ្មារលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ដោយស្នាម សង្វារ ហើយទុកចោលសម្រាប់រយៈពេល ១០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៣. ប្រើប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារ និងទុកចោលសម្រាប់ រយៈ ពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ រូបមន្តនេះមិន សាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ។

៤. លាបប្រេងដូង

លាបម៉ាស្សាប្រេងដូងលើតំបន់ស្បែកដែលមានស្នាមសង្វារសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចំហរ ចោល រហូតដល់ស្បែកស្រូបយកប្រេងអស់។ អនុវត្តជាប្រចាំរាល់ថ្ងៃរហូតទទួលបានលទ្ធផល។

៥. ខាត់ជាមួយស្ករស

អ្វីដែលអ្នកត្រូវធ្វើ គឺលាយស្ករសចំនួនកន្លះពែងជាមួយទឹកធម្មតាសមល្មម រហូតបង្កើតបានជាល្បាយ ខាប់ៗមួយ។ បន្ទាប់មកចាប់ផ្ដើមលាបល្បាយឲ្យពេញតំបន់ស្បែកមានស្នាមសង្វារដោយចលនាម៉ាស្សា យឺតៗ។ ទុកចោលដោយចំហរសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៦. សាកល្បងប្រើផ្នែកពណ៌សនៃស៊ុត

ស្រងយកតែផ្នែកពណ៌សនៃស៊ុត រួចលាបវាលើស្នាមសង្វារ។ ទុកចោលដោយចំហរ រហូតដល់ស្ងួតសិន

សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ បន្ទាប់មកលាបក្រែមផ្ដល់សំណើមដល់ស្បែកជាការស្រេច។ អនុវត្តឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ រហូតទទួលបានលទ្ធផលគាប់ចិត្ត៕

ដក់ស្រង់ពី Health.com ប្រែសម្រួលដោយ៖ ជា

LEAVE A REPLY

Please enter your comment!
Please enter your name here