សៀវភៅក្បាច់គុន នៃកងយោធពលខេមរភូមិន្ទបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយ

0
783

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាបញ្ជាការកងទ័ពជើងគោក បានអញ្ជើញ ជាអធីបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយសៀវភៅក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ»។

កម្មវិធីនេះ ប្រព្រឹត្តនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ មេបញ្ជាការ មេបញ្ជាការរង តាម បណ្តាអង្គភាពយោធភូមិភាគ បណ្តាស្ថាប័នអង្គភាពចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធយ៉ាងច្រើនផងដែរ៕ប្រភពFreshnews

LEAVE A REPLY

Please enter your comment!
Please enter your name here