រន្ទត់ណាស់!រថយន្ដដឹកឥដ្ឋបុករះម៉ូតូកង់បី២គ្រឿង បណ្ដាលឲ្យស្លាប់២នាក់

0
440

ព្រះសីហនុៈរថយន្ដដឹកឥដ្ឋមួយគ្រឿង បេីរបុករះជាមួយម៉ូតូកង់បី២គ្រឿង នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវចំណោទចុះពីវត្តលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួស

ជនរងគ្រោះដែរបានស្លាប់នេះទី១៖ឈ្មោះ ស៊ុ ថា អ្នកបើកបររថយន្តបង្ក ស្លាប់នៅនឹងកន្លែងកើតហេតុ, ទី២៖អ្នករួមដំណើរនៅលើរថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ស្លាប់នៅនឹងកន្លែងកើតហេតុ, ។ចំណែកអ្នករងរបួសស្រាលមានឈ្មោះមោះ ប៉េង សុង ភេទប្រុស អ្នករួមដំណើរនៅលើម៉ូតូកង់បី រងរបួសស្រាល, ទី៤៖ឈ្មោះ ចិន ធីនី ភេទស្រី អ្នករួមដំណើរនៅលើម៉ូតូកង់បីរងរបួសធ្ងន់ និងទី៥៖ឈ្មោះ សុង ប៉េងហួត ភេទប្រុស អ្នករួមដំណើរនៅលើម៉ូតូកង់បី រងរបួសស្រាល។

សមត្ថកិច្ចបានប្រាប់អោយដឹងថារថយន្តដឹកឥដ្ឋ មួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A-5813 អ្នកបើកបរឈ្មោះ ស៊ុ ថា អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត រួមដំណើរម្នាក់ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើង ឆ្ពោះទៅត្បួង លុះមកដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវចុះចំណោទ រថយន្តជាន់ហ្រ្វាំងមិនស៊ី បានជ្រុលទៅបុកនឹងម៉ូតូកង់បី ២គ្រឿង។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារកំពុងរៀបចំយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត១គ្រឿង និងម៉ូតូកង់បី២គ្រឿង សមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូចយកទៅ រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកបន្តតាមនីតិវិធី៕ប្រភពពីFB

LEAVE A REPLY

Please enter your comment!
Please enter your name here