ចុមជើងខ្លាំងមែន សម្តេចតេជោប្រកាសមិនទាន់បានមួយថ្ងៃផង ស្រីស្អាត់ជិះឡានMazada បាញ់លេង២គ្រាប់ ក្នុងវត្តសារាវ័ន្ត (មានវីដេអូ)

0
1740

ភ្នំពេញ៖ យោងតាមប្រភពពីគណនី Sophea Sin មុននេះបន្តិច បានបង្ហាញរូបភាពស្រ្តីមុខស្រស់សម្រស់​ស្រពោន​ក្រោយ​ប៉ូលិសឃាត់ខ្លួន ដោយចរិត ព្រហើនអស្ចារ្យចុះពីឡាន Mazada ទាញកាំភ្លើងបាញ់ពីរ គ្រាប់ទៅលើលេង ធ្វើឲ្យព្រះឥន្រ្ទរត់ផ្អើល ដោយសង្ស័យថានាង​ចង់បង្ហាញពីមហរិទ្ធខ្លួននោះ ប៉ុន្តែប្រហែល ភ្លេចមើលព័ត៌មាន ដ្បិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់បទ បញ្ជាយ៉ាងមុតមាំឲ្យនាំជនទាំងឡាយ​ណាចូលចិត្តបាញ់បោះសេរីដាក់ទោស និងដកបុណ្យស័ក្តិថែមទៀត។

ហេតុការណ៍ស្រ្តីផ្គើនប្រសាសន៍សម្តេចដែលប្រកាសកាលពីព្រឹកថ្ងៃទី០៧ មិថុនា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ត្រូវប្រភពបញ្ជាក់ខ្លីឲ្យដឹងថា «ផ្គើននឹងបទញ្ជា​នាយករដ្ឋមន្ត្រី៖ ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា បើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ រួចបាញ់កាំភ្លើង ២គ្រាប់ឡើងលើ នៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩»។

សូមមើលវីដេអូខាងក្រោម​នេះ៖

ប្រភពFB កូនខ្លា

 

LEAVE A REPLY

Please enter your comment!
Please enter your name here