ក្រុមហ៊ុនជប៉ុនប្រមាណ ៣០៩ក្រុមហ៊ុនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា

0
625

ភ្នំពេញ៖ បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុនប្រមាណ ៣០៩ក្រុមហ៊ុនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយឡែក ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ហើយការវិនិយោគរបស់ ជប៉ុននៅកម្ពុជាកំពុងមានការវិវឌ្ឍន៍ដ៏ល្អប្រសើរផងដែរ ។

នេះតាមការបញ្ជក់ពីឯកឧត្តម ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ធ្វើក្នុងឱកាសពិសាអាហារថ្ងៃត្រង់ និងពិភាក្សាលើបញ្ហាមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងសិក្ខាសាលស្តីពី «បរិយាកាសវិនិយោគនៅកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ។

ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បានឲ្យដឹងដែរថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេស ជប៉ុន និងកម្ពុជា មានជិត៣ពាន់លានដុល្លារអាមេរិក៕ ប្រភពSwiffnews

LEAVE A REPLY

Please enter your comment!
Please enter your name here