រាជធានីភ្នំពេញ ៖ យោងតាម page facebook ជាផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានចេញផ្សាយនៅមុននេះបន្តិចថា ( ព័ត៍មានបឋម ) ៖ នាវេលាម៉ោង ២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន កំពុងបង្រ្កាបកន្លែងកម្សាន្ត លុច្សសារី(Luxurious) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៤ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ហេីយបន្ទាប់ពីត្រួតពិនិត្យក្លិបនេះ បានរកឃេីញសារធាតុញៀនមួយចំនួន ចំណែកមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះព័ត៌មានលម្អិតយើងនឹងធ្វើការបញ្ជាក់បន្ថែមទៀតសូមអរគុណមេត្តារង់ចាំតាមដានបន្ត ៕
(សូមទស្សនាវិដេអូ)