Updat៖ ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថា នៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីបង្កអោយមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយ ស្ដ្រីម្នាក់បើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ រួចបាញ់២គ្រាប់ឡើងលើ មន្រ្តីដដែលបន្តថា មុខពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៩ ។
ស្រ្តីរូបនេះក៍បានសារភាពថា៖ដោយសារតែរឿងព្រះសង្ឃមួយអង្គស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៉ីនិងដេកមិនលក់ដោយមានអារម្មណ៍ដូចត្រូវអំពើដែលស្រោចទឹកកាលពីក្នុងអំឡុងខែ០៥ឆ្នាំ២០១៧ ដោយខឹងពេកដាក់២ គ្រាប់ផ្អើលសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។
ស្រ្តីបង្ករបានដើរចូលទៅក្នុងកុដ្ឋលេខ២៣ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកសុីមិនឡើងនិងដេកមិនលក់ដោយមានអារម្មណ៍ដូចត្រូវអំពើដែលស្រោចទឹកកាលពីក្នុងអំឡុងខែ០៥ឆ្នាំ២០១៧ដោយខឹងពេកបានដកអាវុធខ្លីខាងលើបាញ់០២គ្រាប់តែពុំត្រូវរងរបួសទេក៏មានការផ្អើលឆោឡោពេលនោះត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះនិងកំលាំងផ្នែកយុត្តិធម៌ឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
ជនរងគ្រោះជាព្រសង្ឃមានឈ្មោះ សឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ គង់នៅវត្តសារាវ័ន្តផ្លូវលេខ១៧៨សង្កាត់ជ័យជំនះខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោះផាន ស្រីលីន ភេទស្រីអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា។
វត្ថុតាងដកហូតរួមមាន៖ អាវុធខ្លី ១ដើម ម៉ាកZORAKI.M906 លេខ០០០១២៦ បង់១ គ្រាប់ចំនួន០២គ្រាប់ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកVIVOពណ៌ឈាមជ្រូក លុយចំនួន១០០ដុល្លារ លុយខ្មែរចំនួន២ម៉ឺនរៀល និងកាបូបស្ពាយពណ៌ស្លែមួយ ។
នៅចំពោះមុខសមត្ថកិច្ចខ្លួនជនសង្ស័យបានសារភាពថាអាវុធខាងលើរូបគេបានទិញតម្លៃ១,៥០០ដុល្លារនៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៩ ៕
(មានវិដេអូ)