រដ្ឋបាលរាជធានី ជំរុញឲ្យអាជ្ញាធរពាក់ពន្ធ័ត្រូវរួមគ្នាផ្សព្វផ្សាយ កាត់បន្ថយការចម្លងមេរោគអេដស៏ឲ្យអស់ តាមគម្រោងឆ្នាំ២០២៥ទូទាំងប្រទេស

0
538

ភ្នំពេញ៖ លោកជំទាវ កែវ សុខពិសី ជំរុញឲ្យអាជ្ញាធរពាក់ពន្ធ័ត្រូវរួមគ្នាផ្សព្វផ្សាយ កាត់បន្ថយការចម្លង មេរោគអេដស៏ឲ្យអស់នៅឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ជម្ងឺអេសដស៏ក៏នៅ តែជាជម្ងឺមួយដែលគួរឲ្យព្រួយបារម្មណ៍ ហើយអាជ្ញាធរ រាជធានីភ្នំពេញក៏ដូចជាមន្ទីរ អង្គភាពពាក់ពន្ធ អង្គការដៃគូរ តែង តែយកចិត្តទុកដាក់បង្ការទប់ស្កាត់អោយមានប្រសិទ្ធភាព ។

លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានជំរុញបែបនេះ នៅក្នុងពិធីកិច្ចប្រជុំជាមួយ គណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៏ រាជធានីភ្នំពេញ ដែលមាន មន្ទីរ អាជ្ញាធរខណ្ឌ អង្គការ ក្លឹបកម្សាន្ដ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ៥០រូប ចូលរួមផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដ ទៅកាលពីថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី២២ មីនា ឆ្នាំ២០១៩ នៅសាលារាជធា នីភ្នំពេញ ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ បច្ចុប្បន្នបញ្ហាជម្ងឺអេដស៍នៅតែជាបញ្ហាចម្បង ដែលមន្ទីរសុខាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងផ្សព្វផ្សាយឲ្យ បានទូលំទូលាយ ធ្វើយ៉ាងណាលុបបំបាត់ជម្ងឺអេដស៍នេះ ឲ្យអស់នៅតាមសហគមន៍ និងប្រទេសជាតិទាំងមូល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិ បាល។

លោកបានបន្តថា៖ ការចម្លងមេរោគអេដស៏ នៅរាជ ធានីភ្នំពេញ បញ្ហាចម្បង ដែលយើងកំពុងព្រួយបារម្មណ៏ នោះគឺយើងសំដៅទៅប្រជាពលរដ្ឋចំណាកស្រុក ជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ ដែលប្រឈមខ្ពស់ទៅនឹងការចម្លងមេរោគអេដស៍ ពីបុគ្គលមួយទៅបុគ្គលមួយ និងពីកន្លែងមួយទៅកន្លែងមួយទៀត។ ការចម្លង មេរោគអេដស៍ក្នុងចំណោមក្រុមគោលដៅ ដែលជាស្រ្តីបម្រើការងារ នៅសេវាកម្សាន្ត ក្រុមបុរសស្រលាញ់បុរស និងក្រុមអ្នកបំឡែងភេទជាដើម គឺមានអត្រាខ្ពស់លើការចម្លងមេរោគអេដស៍ ដែលគិតមកទល់ពេលនេះ យើងបាន សម្រេចការធ្វើតេស្តឈាមទៅលើមនុស្សជាង២៨០៧នាក់ រួចមកហើយ។

បានបន្តថា៖ គម្រោងផ្ដល់ការធ្វើតេស្តឈាមរកមេរោគអេដស៏ និងជំងឺអេដស៏ តាមរយៈ មណ្ឌលសុខភាពនេះបានគ្របដណ្តប់លើ ៤កន្លែង នៅរាជធានីភ្នំពេញ (មណ្ឌលសុខភាពដង្កោចំការដូង, សម្ដេចឪឬស្សីកែវ ,ពោចិនតុងខណ្ឌពោធិ៏សែនជយ័ និងមណ្ឌលសុខភាពមេគង្គស្ទឹង មានជ័យ) ។

លោកជំទាវ កែវ សុខពិសី តាមរយៈ នៃកិច្ចប្រជុំនេះបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើតេស្តឈាមរកមេរោគអេដស៏ និងជំងឺអេដស៏ តាមរថយន្តចល័ត ក្ដី និងនៅ មណ្ឌលសុខភាពក្ដីដោយស្ម័គ្រចិត្ត និងដោយរក្សាការសម្ងាត់ ក្នុងករណីសង្ស័យមានផ្ទុកមេរោគអេដស៍។

លោកស្រីបន្ដថា៖ តាមរយៈ នៃកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធ ចម្លងនៃមេរោគអេដស៏ នេះ លោកស្រីជំរុញឲ្យ ដាក់កម្មវិធីផ្សព្វផ្សាយនេះ ចូលជាមួយកម្មវិធី ភូមិ ឃុំ មានសុវត្ថិភាពផងដែរ ។តាមការសិក្សាស្តីពីការត្រួតពិនិត្យកម្មវិធីរបរចិញ្ចឹមជីវិតនៃអ្នកផ្ទុក មេរោគអេដស៍ដោយបានរកឃើញថាពួកគាត់ដែលចូលរួមកម្មវិធីបានផ្ដោតការយកចិត្ដ ទុកដាក់លើផ្នែក សេដ្ឋកិច្ចច្រើនជាង តម្រូវការផ្នែកវេជ្ជ សាស្រ្ត ហើយវាអាចជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា ដែល បានប៉ាន់ប្រមាណថាមានចំនួន៧៤០០០ នាក់កំពុងរស់នៅជាមួយ នឹងមេរោគអេដស៍ប៉ុន្តែ ការបារម្ភពីការចុះថយជំនួយខណៈ កម្ពុជាក្លាយជាប្រទេសមានចំណូលទាបមធ្យមនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here