អត្ថប្រយោជន៍ទាំងបួនរបស់សម្បកចេក

0
504

សម្កបចេកមានអត្ថប្រយោជន៍បួនយ៉ាងគឺៈ

ទី១ -ព្យាបាលមុន៖ សព្វថ្ងៃមុខមនុស្សយើងគ្នាសម្បូរទៅដោយសារជាតិ fiber សម្បកចេកអាចកាត់បន្ថយភាពហើម និងខ្ទុះនៃមុនបានយ៉ាងមានប្រសិទ្ធភាព។ មុនពេលចូលគេង គ្រាន់តែយកសម្បកចេកទៅបិតលើមុនពី៣ ទៅ ៥នាទី រួចលាងចេញដោយទឹកស្អាតជាការស្រេច។ អនុវត្តក្នុង១សប្ដាហ៍ មិនត្រឹមតែបាត់មុននោះទេ ស្នាមមុនក៏ស្រាលជាងមុនដែរ។

 

ទី២ -បំបាត់ឈឺក្បាល៖ វិធីបំបាត់ឈឺក្បាលដែលគេតែងប្រាប់តៗគ្នានោះគឺ យកសម្បកចេកមកបិតលើថ្ងាសហើយម៉ាស្សាថ្នមៗ ពី៥ ទៅ១០នាទីនោះ អាការៈឈឺក្បាលនឹងបានធូរស្រាលភ្លាម។

ទី៣ -ព្យាបាលស្នាមសត្វល្អិតទិច ឬខាំ៖ត្រូវស្រមោច ឬមូសខាំ ឡើងកន្ទួលរមាស់ អាចប្រើសម្បកចេកមកបិតពីលើ៣ ទៅ៥នាទី អ្នកនឹងបានធូរស្បើយ ហើយមិនក្ដៅរោលដូចលាបប្រេងខ្យល់ទៀត។ បើសត្វទើបតែខាំភ្លាមៗ នោះគ្រាន់តែបិត២ ទៅ៣ដងនឹងជាដាច់ស្រឡះ៕

ទី៤ -ធ្វើឲ្យធ្មេញស៖ គុណប្រយោជន៍នៃសម្បកចេកមួយទៀតនោះគឺ ជួយឲ្យធ្មេញសស្អាតគ្មានខ្លិននយ៉ាងងាយស្រួល។ គ្រាន់ តែយកសម្បកចេកទៅដុះនឹងធ្មេញ ក្រោយដុះធ្មេញរួច ៥ នាទីជារៀងរាល់ថ្ងៃ ធានាថាអ្នកមិនចាំបាច់អស់លុយខាំពុម្ពធ្មេញនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here