អាណិតណាស់!!! មនុស្សជាង ១ ០០០ នាក់ បានស្លាប់ ដោយសារព្យុះស៊ីក្លូន អ៊ីដាយ (Idai) នៅម៉ូសាំប៊ិច

0
316

(អន្តរជាតិ) យ៉ាងហោចណាស់ មនុស្ស១ពាន់នាក់បានស្លាប់ ដោយសារព្យុះស៊ីក្លួន អ៊ីដាយ (Idai) ហើយករណីព្យុះមួយនេះបានបោកបក់នៅជិតទីក្រុងកំពង់ផែ Beira កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងល្បឿនខ្យល់បក់ ១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែក្រុមជួយសង្គ្រោះទើបតែមកដល់នៅថ្ងៃអាទិត្យ។

ក្នុងនោះដែរលោក​ប្រធានាធិបតី Filipe Nyusi​នៅ​ប្រទេស​ម៉ូ​សាំ​ប៊ិច​(Mozambique)​បានឱ្យដឹងថា​ ចំនួន​អ្នកស្លាប់​ដោយ​ព្យុះ​ស៊ីក្លូន ឈ្មោះ អ៊ី​ដាយ (Idai)​បាន​កើន​ឡើងដល់ ១០០០​នាក់​ហើយ ដោយនៅ​កន្លែង​ខ្លះ​មានការ​វាយប្រហា​យ៉ាងខ្លាំង និង​ ឃើញ​មាន​សាកសព​ខ្លះ​អណ្តែត​រប៉ាត់រប៉ាយ​នៅតាម​ទន្លេ​នានា​។

​ទន្ទឹងនឹងនោះ ​បើតាម​បុគ្គលិក​ជំនួយ​អង្គការសហប្រជាជាតិ​ម្នាក់ បាន​ប្រាប់​ដល់​សារព័ត៌មាន BBC ថា អាគារ​នៅ​តំបន់ Beira បានទទួលរងការ​ខូចខាត និង​ មនុស្ស​ជាង កន្លះ​លាន​នាក់​បាន​ជម្លៀស​ចេញពី​តំបន់​នោះ​។

លោក Gerald Bourke មន្ត្រី​មកពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ​បាន​មានប្រសាសន៍ថា គ្មាន​អាគារ​ណាមួយ​មិន​រង​ផលប៉ះពាល់​ និង ​ខូចខាត​នោះទេ បណ្តាញ​ទំនាក់ទំនង​នានា​ត្រូវបាន​កាត់ផ្តាច់ ហើយ​នៅតាម​ដងផ្លូវ​មា​នគរ​សុទ្ធតែ​សំរាម​ និង ​បង្គោល​អគ្គិសនី​ដូ​ល​រំលំ​គ្មាន​សល់ ​៕ប្រភព BBC ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here