បុរសម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូសុខៗផ្តួលចោល រត់លោតចូលទឹកស្អុយ ក្រោមស្ពាន បង្កការភ្ញាក់ផ្អើល

0
384

ភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូសុខៗផ្តួលចោល រត់លោតចូលទឹកស្អុយ ក្រោមស្ពាន បង្កការភ្ញាក់ផ្អើល  ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០យប់​ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានប្រឡាយ ទឹកស្អុយ តាមបណ្តោយផ្លូវ១៩៨៦កែង និងផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូសុខៗផ្តួលចោលរត់លោតចូលទឹកស្អុយក្រោមស្ពាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលដ្ឋ និងសមត្ថកិច្ចចុះជួយសង្គ្រោះ ។

គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតមួយគ្រឿងពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1HG៨៩០៦ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ខណៈមកដល់ចំណុចនៅមុខហាងមីហឹរនៅក្បែរកន្លែងកើតហេតុបានផ្តួលម៉ូតូចោលរួចដើរចូលទៅក្នុងហាងបាត់ស្រាប់បានបន្តិចមកឃើញបុរសរូបនេះបានរត់ចេញមកក្រៅវិញយ៉ាងលឿនលុះរត់មកដល់ចំណុចកើតហេតុបានលោតចូលទឹកស្អុយក្រោមស្ពានបាត់រកមិនឃើញធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ស្វែងរកបុរសរូបនេះអស់រយៈពេលជាងកន្លះម៉ោងទើបរកឃើញដេកនៅក្រោមស្ពានភ្លាមៗនោះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានយកទុយយោបោះចូលក្រោមស្ពានឲ្យដើម្បីឲ្យបុរសនេះតោងចេញមកក្រៅវិញដើម្បីជួយសង្គ្រោះ ។ សមត្ថកិច្ចបានដឹកបុរសដែលលោតចូលទឹកស្អុយនេះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីសួរនាំបន្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here