រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ២ ភូមិ មានចំនួន ៧១៨ក្បាលដី ក្នុងស្រុកព្រៃនប់

0
461

ព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ០៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសបិទ ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ២ ភូមិ គឺភូមិចំការកៅស៊ូ និងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សរុបចំនួន ៧១៨ ក្បាលដី ក្នុងនោះភូមិចំការកៅស៊ូចំនួន ៣៧៩ ក្បាលដី និងភូមិជើងគោចំនួន ៣៣៩ ក្បាលដី ដែលមានប្រជាពលរដ្ធដែលជាម្ចាស់ដីចូលរួមប្រមាណ ៣០០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងអភិបាលស្រុក មន្ត្រី មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់៕

គោលបំណងសំខាន់នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ គឺដើម្បីធានាបាន នូវទិន្នន័យ ដែលមានលក្ខណៈត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស ទាំងលក្ខណៈច្បាប់ ដោយទុកឳកាសឲ្យអ្នកកាន់ កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិ ច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ។

ការជំទាស់តវ៉ាអាចធ្វើបានក្នុងរយៈពេល១៥ថ្ងៃ នៃការបិទផ្សាយហើយក្នុងរយៈពេលនេះគណៈកម្មការដ្ឋ បាល និងមន្ត្រីជំនាញ នឹងនៅប្រចាំការរាល់ថ្ងៃ គិតទាំងថ្ងៃឈប់សម្រាក់ និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំ ពន្យល់ណែនាំ ឲ្យម្ចាស់ដីពិនិត្យទិន្នន័យដែលដាក់បង្ហាញជាសារធារណៈ ទទួលបណ្តឹងតវ៉ា និងដោះស្រាយ តាមការព្រមព្រៀងនូវវិវាទ ឫការជំទាស់ដែលបានដាក់បណ្តឹងមកគណៈកម្មការដ្ឋបាល ។

ចំពោះការជំទាស ឫ វិវាទណាមួយដែលមិនអាចដោះស្រាយបាន ត្រូវបញ្ចូនទៅគណៈកម្មការ សុរិយោដី ថ្នាក់ជាតិ ស្របតាមនិតិវិធីដែលបានកំណត់ដោយអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈ កម្មការសុរិយោដី ។

ក្នុងរយៈពេលនៃការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យមន្ត្រីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យអាចកែតម្រូវការខុសឆ្គង ឫការភ្លេចភ្លាំងណា ដែលមិនជះឥទ្ធិពលដល់ផលប្រយោជន៍ ត្រឹមត្រូវស្រប់ច្បាប់ នៃជន ណាមួយ ។ ក្រោយពីការបិទផ្សាយនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើរ បាយការណ៍បូក សរុបលទ្ធ ផលការងារនៃការបិទផ្សាយរួចធ្វើការវាយតម្លៃ លើកសំណើរផ្តល់សិទ្ធិលើដី ឫអចលវត្តុ តាមប្រភេទកម្មសិទ្ធិ ឫរក្សាទុកជាដីរដ្ឋ ជូនកម្មសិទ្ធិករ ឫអ្នកកាន់កាប់ ដោយយោងតាមច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្សេងទៀត និងឯកសារ ឫភស្តុងតាងដែលប្រមូលបាន ។

បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ សម្រាប់ការ ចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែល ជាអ្នកកាន់កាប់ដីក្នុងឃុំ ជើងគោនៅ ពេលខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here