ភ្នំពេញ ៖ មានមន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួងជាន់ទី៤ សម្លាប់ខ្លួន បណ្ដាលឱ្យបាត់បង់ជីវិត ហើយត្រូវបានដឹកចេញតាមរថយន្ដសាម៊ុយ និងមិនឲ្យអ្នកកាសែតចូលយកព័ត៌មាន និងថតរូបនោះឡើយ។
មន្ត្រីដែលធ្វើអត្តឃាតនោះ មិនត្រូវបានគេទម្លាយឲ្យដឹងឈ្មោះ ឬក៏តួនាទីនោះឡើយ ភេទប្រុស មានវ័យប្រហែល ៣០ឆ្នាំ ប៉ុន្តែគេគ្រាន់តែដឹងថា បុរសរូបនោះធ្វើការនៅផ្នែករដ្ឋបាល ។
ករណីលោកពីលើអគារក្រសួងបរិស្ថាន សម្លាប់ខ្លួននេះ អ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្បែរកន្លែងកើតហេតុនោះទេ។ ភ្លាមៗអត្តឃាតជន ត្រូវបានគេបញ្ជូនចេញពីបរិវេណក្រសួងបរិស្ថាន យ៉ាងប្រញាប់ប្រញាល់បំផុត តាមរយៈ រថយន្តសាម៊ុយ៕ ប្រភពCEN