កំពង់ឆ្នាំង៖ នៅក្នុងពិធីបុណ្យទន្លេលើកទី៥ ក្នុងខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា សម្តេចបានសម្រេចចិត្តឱ្យមានការសាងសង់ផ្លូវ និងស្ពានភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
កំពង់ចម្លង ក្នុងស្រុកកំពង់លែង សម្តេចបញ្ជាក់ថា ផ្លូវនេះ (ផ្លូវ ៥០C) មានចម្ងាយជាង ៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ក្នុងនោះគឺត្រូវធ្វើស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជា គឺមានប្រវែងរហូតទៅដល់ ៣៩០០ម៉ែត្រ ដែលឆ្លងដៃទន្លេទាំង៣ ក្នុងខេត្តកំពង់ឆ្នាំង គឺ៖ ទន្លេផ្សារក្រោម, ទន្លេជ្រោយបុស្ស និងទន្លេកំពង់ហាវ។ ក្រៅពីនេះ ក៏មានការសង់ស្ពានចំនួន២ នៅក្រុងស្ទឹងសែនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នេះគឺជាការធ្វើស្ពានដើម្បីកុំឱ្យមានផលប៉ះពាល់ទៅលើការធ្វើចរាច រណ៍ផ្លូវទឹក និងចរាចរណ៍ត្រី។ ការសម្រេចនេះ ធ្វើឡើងក្រោយពេលដែលគម្រោងនេះ ត្រូវបានសិក្សា បញ្ចប់រួចរាល់ជាក់លាក់ ដោយមិនមានផលប៉ះពាល់ធនធានធម្មជាតិ និងការបម្លាស់ទីរបស់ត្រីនោះទេ៕