ជនភេរវករដែលបាញ់សម្លាប់ប្រជាមុស្លីម៤៩នាក់នៅវិហារអ៊ីស្លាមអាន់ នួរ ត្រូវបាននាំខ្លួនឡើងតុលាការ នាព្រឹកថ្ងៃនេះ (មានវិដេអូ)

0
298

បរទេស៖ ជនភេរវករដែលបាញ់សម្លាប់ប្រជាមុស្លីម៤៩នាក់នៅវិហារអ៊ីស្លាមអាន់ នួរ ត្រូវបាននាំខ្លួនឡើងតុលាការ នាព្រឹកថ្ងៃនេះ ក្នុងប្រទេសញ៉ូហ្សើលែន។

គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ មនុស្សជាង ៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ នៅលើកោះភាគខាងត្បូង នៃប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រនេះ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ នៅក្នុងវិហារអ៊ីស្លាមពីរ។

នេះបើយោងតាមសម្តីរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Jacinda Ardern បានឲ្យរ៉យទ័រដឹងថា ការបាញ់ប្រហារក្នុងទីក្រុង Christchurch ដែលត្រូវបានគេចាត់ថាជាការវាយប្រហារភេរវកម្មរួមបញ្ចូលទាំងការសម្លាប់មនុស្ស ៤៩នាក់នៅវិហារអ៊ីស្លាមមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here