បុរសម្នាក់បបួលក្មេងស្រីអាយុ១៤ឆ្នាំ ទៅដើរលេង ពេលទៅដល់កន្លែងស្ងាត់ ចាប់រំលោភបានសម្រេច

0
411

ខេត្តកណ្ដាល៖ បុរសម្នាក់បបួលក្មេងស្រីអាយុ១៤ឆ្នាំ ទៅដើរលេង ពេលទៅដល់កន្លែងស្ងាត់ ចាប់រំលោភបានសម្រេច ករណីរំលោភសេពសន្ថវះខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២០និង១០នាទីយប់ ស្ថិតក្នុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

យុវជនម្នាក់បបួលក្មេងស្រីអាយុ១៤ឆ្នាំ ទៅដើរលេងក្នុងបរិវេណ វត្ដសាលា អណ្ដែត ដោយមើលទៅស្ងាត់និងទំនងផងនោះ ទប់អារម្មណ៍ពុំបានក៏បែកគំនិតចាប់ក្មេងស្រីរំលោភរហូតបានសម្រេច លុះស្អែកឡើង ត្រូវម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។

យុវជនសង្ស័យឈ្មោះ អៃ អុន ហៅលាង ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រីឯក្មេងស្រីរងគ្រោះឈ្មោះ ប ស.ឡ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ យុវជនសង្ស័យ និងក្មេងស្រីរងគ្រោះមានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

នៅមុនពេលកើតហេតុ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ប្រមាណ២០ យុវជនសង្ស័យឈ្មោះ អៃ អុន ហៅលាង បានបបួលក្មេងស្រីរងគ្រោះ ទៅដើរលេងនៅក្នុងបរិវេណវត្តសាលាអណ្ដូង ដោយទៅអង្គុយនៅ លើគ្រែរបស់ពលរដ្ឋលក់នំ លុះអង្គុយបានមួយសន្ទុះ យុវជនសង្ស័យ ក៏ទប់អារម្មណ៍ខ្លួនពុំបាន និងមានសភាពស្ងាត់ផងនោះ ក៏ចាប់ផ្ដួលក្មេងស្រីរងគ្រោះទៅលើគ្រែលក់នំ ហើយចាប់ស្រាតខោ រួចធ្វើសកម្មភាពតែម្ដង ៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here