គួឲ្យអាសូរក្មេងប្រុសស្រី២នាក់លង់ ទឹកស្រះស្លាប់ យ៉ាងអាណោចអាធម

0
460

ខេត្តកំពង់ធំ៖ គួឲ្យអាសូរក្មេងប្រុស~ស្រី២នាក់លង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធម ហេតុការណ៍នេះ
បានកើតនៅថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំចសំរឹទ្ធស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៤.ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹក ស្ថិតក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។

១.សពកុមារី ឈ្មោះ ហុក ចន្ថា អាយុ០៧ឆ្នាំ ២.សពកុមារា ឈ្មោះ សុខ មេត្តា អាយុ០៤ឆ្នាំ (កុមារទាំង២រស់នៅក្នុងបន្ទុកឱពុកម្តយ ភូមិ-ឃុំខាងលើ)

តាមការបំភ្លឺរបស់ឈ្មោះ ហៃ ហុក ភេទប្រុស អាយុ៣០ ឆ្នាំ ត្រូវជាឪពុក និងជាអុំបង្កើតបានបំភ្លឺថា៖ នៅថ្ងៃកើតហេតុគាត់ គ្រួសាររបស់គាត់ និងអ្នកភូមិបានធ្វើពិធីបង្សកូល ហើយពួក គាត់បានធ្វើនំបញ្ចុកដើម្បីទទួលភ្ញៀវ នៅវេលាម៉ោង
ប្រហែល១៤ កូនស្រីរបស់គាត់ និងក្មួយប្រុស ពួកគេនាំគ្នាអង្គុយលេងទូរស័ព្ទជាមួយ គ្នា បន្ទាប់មកគាត់បានហៅមកហូបនំ និងយកទូរស័ព្ទមកឲ្យគាត់វិញផង តែគាត់មិនបានចាប់អារម្ម​ណ៍និងកូនៗទេ លុះដល់ម៉ោងប្រហែល១៥ ប្អូនស្រីរបស់គាត់ ដែរ ត្រូវជាម្ដាយរបស់ក្មួយ ឈ្មោះ សុខ មេត្តា បានមកសួរថា៖ ឃើញអាអូនអត់បង? គាត់បា្រប់វិញថា៖ អត់ឃើញទេ មីអូនក៏បាត់ដែរ បន្ទាប់មកក៏នាំគ្នាដើររកដល់មាត់ស្រះខាង​លិចផ្ទះចំងាយប្រហែល​២០០ម ស្រាប់តែឃើញខោអាវ និងស្បែកជើងរបស់វាទាំង២នាក់គាត់ក៏លោតចូលរាវរក ទើបប្រទះឃើញក្មួយប្រុស ឈ្មោះ សុខ មេត្តា បានលង់ទឹកស្លាប់បាត់ទៅហើយ បន្ទាប់មកគាត់រាវបន្តទៀត ហើយស្រែកហៅបងប្អូនក្នុងភូមិឲ្យជួយ មួយសន្ទុះក៏រាវរកឃើញសពកូនស្រីរបស់គាត់ បានលង់ទឹកស្លាប់ដែរ មិនដឹងពីពេល ណានោះទេ។

ភ្លាមៗកម្លាំងជំនាញនគរបាលស្រុក និងអាជ្ញាធរ ភូមិ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពកុមារទាំង​២ ការពិនិត្យមិនមានស្លាក​ស្នាមអ្វីទេ កាសន្និដ្ឋានបានថា៖ សពកុមារ ទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹក
ប្រាកដមែន មិនពាក់ព័ន្ធបទល្មើសផ្សេង​ឡើយ។

ក្រោយពេលពិនិត្យរួច កម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here