កាលពីកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចវះកាត់ ដោយប្រើច្បាប់អភិក្រមទី៥ ដកតំណែង អភិបាលរងខេត្ដ ព្រះសីហនុ ព្រោះបញ្ហាដីធ្លីនោះមក សម្ដេចបានមានប្រសាសន៏ថា៖”ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍ អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុពីរ រូបចេញពីតំណែង។
ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅ មុខទៀតបាន។ ខ្ញុំគ្មានពេល និយាយច្រើនជាមួយមន្ត្រី ខឹលខូចទៀតទេ ព្រោះខ្ញុំបាន អប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយរុយក៏ត្រូវវាយ អោយតែបំពានលើផលប្រយោជន៍ ប្រជាជន។”
ដោយឡែកក្នុងថ្ងៃនេះ សម្ដេចក្រឡោ ស ខេង បានសម្រេចដកតំណែងប្រធានគណបក្សខេត្ដ ព្រះសីហនុ ឯកឧត្ដម ប៉ុល សារឿន ដោយយោងតាមប្រភព លោក ខាន់ ច័ន្ទសុផល បានអោយដឹងថា៖”សម្តេចក្រឡោ ស ខេង អនុប្រធាន គណបក្សប្រជាជន ស្នើសុំទៅសម្តេចតេជោ ប្រធានគណបក្ស ដើ៣ដក ឯ. ឧ ប៉ុល សារឿន ចេញពីក្រុមការងារប្រធាន បក្សខេត្តព្រះសីហនុ ដោយមូលហេតុចាំបាច់ និងដាក់ជំនួសដោយ ឯ.ឧ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ការស្នើសុំដកនេះ គឺត្រូវបានសម្តេចតេជោ ហ៊ុនសែន ចារឯកភាព យល់ព្រមតាមសំណើរផងដែរ! ប្រភពអ្នករកសុីដីធ្លីនៅកំពង់សោមថា ៖ បើមិនដក ប្រធានបក្សខេត្តគឺមិនបានទេ ព្រោះគាត់ ពុំបានគិតគូរពីសុខទុក្ខ រាស្ត្រក្រីក្រ ប៉ុន្មានទេ! គឺដីគាត់ច្រើនកន្លែងណាស់ នៅកំពង់សោម គាត់ក៏មិនសូវមាន៧០ទូលំទូលាយ ជាមួយកូនចៅ ថ្នាក់ខេត្តក្រោមៗ ឡើយ។
ហើយម្យ៉ាងទៀត ទាំងអភិបាលព្រះសីហនុ និង ថ្នាក់រងៗ ខេត្ត ក៏ពុំមានលទ្ធភាព បង្ក្រាបនិងទប់ស្កាត់ ការចូលទន្ទ្រានដីរដ្ឋ តាមតំបន់ភ្នំបាននោះដែរ គឺភាគច្រើនក៏មានភាគហ៊ុនខ្លះ ៗ ពីមន្ត្រីខឹលខូចមួយចំនួន ផ្សំគំនិតផងដែរ។ ប្រជាពលរដ្ឋ រងចាំមើលថា មេដឹកនាំបក្សថ្នាក់ខេត្តមួយនេះទើបឡើងថ្មី អាចមានសមត្ថភាព ទប់ស្កាត់បទល្មើស ទន្ទ្រានដីរដ្ឋបានឬទេ?”៕ប្រភពFB