ស្ត្រីម្នាក់សម្រេច​ចិត្តគិតខ្លីចងកសម្លាប់ខ្លួន ព្រោះខឹងប្តីហាមមិនស្តាប់រឿងទៅទាត់បាល់មិនចូលផ្ទះ

0
824

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ខឹងចិត្តស្អិតទ្រូវនឹងប្តីរឿងទៅទាត់បាល់មិនមកផ្ទះដោយខ្លួនហាមមិនស្តាប់ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេងដោយឥតស្តាយស្រណោះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ ០០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិម្រាក់ទាប ឃុំត្រាស់ ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ស្ត្រីដែលគិតខ្លីចងកសម្លាប់ខ្លួនខឹងឃាត់ប្តីមិនស្តាប់នេះមានឈ្មោះ កើត ស្រីស្រស់ អាយុ២៦ឆ្នាំ មុខរបរកសិករ ចំណែកបុរសជាប្តីមានឈ្មោះ ចាន់ ថន អាយុ៣៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិម្រាក់ទាប ឃុំត្រាស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងថា នៅមុនពេលកើតហេតុប្តីប្រពន្ធមួយគូនេះទាស់ពាក្យសម្តីគ្នារឿងបុរសជាប្តីទៅទាត់បាល់មិនចូលផ្ទះ ដោយប្រពន្ធហាមមិនស្តាប់ទើបឈឺចិត្តស្អិតទ្រូងគិតខ្លីយកខ្សែនីឡុងទៅចងកភ្ជាប់នឹងរតផ្ទះរបស់ខ្លួនបណ្តាលឱ្យស្លាប់ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើងនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។

បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីស្ត្រីចងកស្លាប់ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យចុះមកពិនិត្យរួចបញ្ជាក់ថាជនរងគ្រោះពិតជាចងកស្លាប់ប្រាកដមែនពីព្រោះនៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ពីករណីផ្សេងនោះទេ។

យ៉ាងណា ការបញ្ចប់ជីវិតខ្លួនឯងបែបនេះពុំមែនជាដំណោះស្រាយឡើយ។ សពស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here