ឯកឧត្តម ប៉ា សុជាតិវង្ស ប្រកាសចូលកាន់តំណែង សមាសភាពប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣បន្ទាប់ពីឆ្នោតរួច

0
579

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង សមាសភាពក្រុមប្រឹក្សា រាជធានី ភ្នំពេញ ក្នុងអាណត្តិទី៣ ដែលមាន​ឯកឧត្ដម​ ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សា អមដោយសមាជិក ចំនួន២៦រូប។ ពិធីនេះត្រូវបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ។

​ គួររំលឹក​ថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈ ក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្ទាប់ពីនេះគឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

លទ្ធផលផ្លូវការ របស់​គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈ សរុប៥៥៩អាសនៈ។

លទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here