(ព្រះសីហនុ) មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងប្រាបបណ្តាញព័ត៌មានយើថា ប្រសិនបើពុំមានការប្រែប្រួលទេ នៅថ្ងៃទី១៨មីនា២០១៩ នឹងមានពិធីប្រកាសតែងតាំងអភិបាលរងខេត្តព្រះសីហនុចំនួន២រូប គឺទី១លោក លៀម សុដា (មុខតំណែងពីមុនជាអភិបាលរងខេត្តឧត្តរមានជយ័) និងទី២លោកម៉ាង ស៊ី ណេត (មុខតំណែងពីមុន ជាប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ) ជំនួសតំណែងអភិបាលរង ខេត្តព្រះសីហនុ ២រូបគឺលោកស្រ៊ុន ស្រ៊ន់និងលោកផៃ ប៊ុនវណ្ណៈ ដែលរាជរដ្ឋាភិបាលបាន បញ្ចប់តំណែងកាល ពីពេលថ្មីៗកន្លងទៅនេះ។ មន្ត្រីដដែលថ្លែងថា ពិធីនេះគ្រោងនឹងប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមសក់ សេដ្ឋារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ៕ប្រភព Huy Bunleng