ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃ….

0
484

ភ្នំពេញ៖ យោងតាមផេករដ្ឋបាលរាជធានីភ្នំពេញ ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ៕

សូមបញ្ជាក់ថា ​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​ 3D នេះ ​ សាង​សង់​របស់​ក្រុមហ៊ុន​ OCIC ដែលចាំផ្ដើមធ្វើ​ការ​សាងសង់​នៅក្នុង​អំឡុងខែ​តុលា ឆ្នាំ​២០១៧ ។ គម្រោង​ស្ពាន​ថ្មើរជើងចូលទៅកាន់​ទីក្រុង​អូឡាំព្យា​ មាន​ច្រក​សរុប​ចំនួន ៥ ​តាមផ្លូវ​មុខ​កាត់​ទាំង​អស់​។ ទន្ទឹមនឹងនេះការ​បង្កើត​​ស្ពាន​ថ្មើរ​ជើង​​​នេះ គឺ​ក្នុង​គោល​បំណង​​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ និង ​គ្រោះថ្នាក់​ចរាចរណ៍​ ក៏​ដូចជា​​ធ្វើ​ឲ្យអ្នក​ដំណើរ​ងាយ​ស្រួល​ឆ្លង​កាត់​ទៅកាន់​ពហុ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក និង ទីក្រុង​អូឡាំព្យា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here