សម្ដេចក្រឡាហោម ស ខេង ហាមដាច់ខាតមិនឱ្យប្រើកងកម្លាំងទៅយាម តាម……

0
883

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​ ​១២​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​សូម​អំពាវនាវ​កម្លាំង​សមត្ថកិច្ច​ ​ជាម​ន្ត្រី​នរា​ជ​ការ​ ​ទាំង​ស៊ីវិល​ ​ទាំង​កងទ័ព​ ​ទាំង​កងកម្លាំង​ ​ទាំង​កងរាជអាវុធហត្ថ​ ​ដែល​ជា​អ្នកគ្រប់គ្រង​ហាម​ដាច់ខាត​កុំ​ចាត់តាំង​កម្លាំង​របស់​ខ្លួន​ទៅ​យាម​ខារ៉ាអូខេ​ ​។​ ​

​នៅក្នុង​ពិធី​ប្រកាស​ចូលប្រកាស់កាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ ​សម្ដេចក្រឡាហោម​ ​ស​ ​ខេង​ ​បន្ត​ថា​ ​នៅ​តាម​ខារ៉ាអូខេ​ ​គឺ​មាន​ប្រើប្រាស់​គ្រឿងញៀន​ ​បើ​យកកម្លាំង​ទៅ​ការពារ​គឺ​ខុស​ហើយ​ ​អត់​ត្រូវ​ទៅតាម​បទបញ្ជា​ ​ក្នុង​ការប្រើ​ប្រាស់​កងកម្លាំង​ ​។​ ​មួយវិញទៀត​ ​ប្រើ​កងកម្លាំង​ទៅ​យាម​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​ ​គឺ​កាន់តែ​ខុស​ធ្ងន់ធ្ងរ​ថែមទៀត​ ​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ ​នឹង​ពិភាក្សា​ចេញ​សេចក្ដីសម្រេច​ ​ផ្លូវការ​មួយ​គឺ​ហាម​ដាច់ខាត​ក្នុង​ការប្រើ​កម្លាំង​ទៅ​ធ្វើការ​លើ​រឿង​នេះ​ ​។​ ​

បន្ថែម​លើ​ពីនេះ​ទៀត​ ​សម្ដេច​ ​ស​ ​ខេង​ ​ហាម​ដាច់ខាត​ការប្រើ​កងកម្លាំង​ក្រៅផ្លូវការ​ទៅ​ជិះ​ហែរ​ហម​ ​អ្នករក​ស៊ី​មាន​លុយ​មួយចំនួន​ ​ដែល​ហៅ​កម្លាំង​ទៅ​ជិះឡាន​សារ៉ែន​ការពារ​ ​ជិះ​បើកផ្លូវ​ ​ដូច​គណៈប្រតិភូ​ ​ដូច​នាយក​រដ្ឋមន្ត្រី​ ​។​ ​សម្ដេច​លើកឡើង​ករណី​ជា​កើ​ស្ដែង​មួយ​ ​គឺ​មាន​កងកម្លាំង​ទៅ​ជិះ​បើកផ្លូវ​ ​មាន​ឡាន​សារ៉ែន​ហែរ​ហម​ក្រុមហ៊ុន​ឯកជន​ ​ជិះរថយន្ត​ស៊េរី​ទំនើប​ ​។​ ​សម្ដេច​ ​បាន​អំពាវនាវ​ ​ហាម​ប្រើ​កម្លាំង​ ​ទៅ​ធ្វើការ​ក្រៅផ្លូវការ​បែបនេះ​តទៅទៀត​ ​៕

ក្រៅពី​ករណីនេះ​នៅ​មាន​កងកម្លាំង​ទៅ​យាមកា​ស៊ី​ណូ​កន្លែង​លេងល្បែង​ស៊ីសង​ ​ក៏​ហាម​ដាច់ខាត​ដែរ​ ​ព្រោះ​កម្លាំង​សមត្ថកិច្ច​ ​កងកម្លាំង​ទាំងអស់​ធ្វើការ​ស៊ី​ប្រាក​ខែ​រដ្ឋ​រឿង​អី​ ​ហេតុ​អី​ ​បាន​ជា​ត្រូវ​ទៅ​យាម​ ​កន្លែង​លេង​បនល្បែង​ ​ច្រៀងរាំ​ ​បែបនេះ​ទៅវិញ​ ​៕​ ​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here