ភ្នំពេញ៖ នារីម្នាក់បានស្គាល់គ្នាហ្វេសប៊ុកបានកន្លះខែ ខាងប្រុសសុំណាត់ដេីរលេង ជិះម៉ូតូឌុប ពីបន្ទប់ជួលមកផ្សារទំនេីបសុវណ្ណា ហេីយខាងប្រុសថាឲ្យយកកាបូបលុយទុកក្នុងកែបម៉ូតូ ពេលខាងស្រីចុះពីលេីម៉ូតូ ស្រាប់តែបេីករត់គេចបាត់ ធ្វើឲ្យនាងយំសោក រត់មកប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩នៅចំណុចមុខផ្សារទំនេីបសុវណ្ណាស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះវណ្ណសុគន្ធាភេទស្រីអាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជាស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យបានរៀបរាប់ទាំងទឹកភ្នែកថាគាត់ដោយស្គាល់បុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Love Reach បានប្រហែលជិតកន្លះខែ និងបាននិយាយគ្នាតាមឆាតរហូត ដល់ព្រឹកមិញនេះបុរសនោះបានណាត់ខ្លួន បបួលទៅដេីរកម្សាន្តនៅមាត់ទន្លេ និងផ្សារទំនេីប ក្រោយមកក៏ព្រមដេីរលេងជាមួយ ។
បន្ទាប់មកបុរសនោះ ជិះម៉ាកស្គុបពីពណ៌ស មិនចាំស្លាកលេខ ហេីយរហូតជិះម៉ូតូមកដល់ចំណុចផ្សារទំនេីបសុវណ្ណា ក៏បានឈប់ម៉ូតូ ហេីយបុរសនោះក៏បានឲ្យគាត់ចុះពីលេីម៉ូតូសិន ដេីម្បីយកម៉ូតូទៅផ្ញើនៅកន្លែងសន្តិសុខ តែដឹងអីមុខមាត់ស្អាតបាត បែរជាចរិតជាងឆ្កែទៅទៀត បេីកម៉ូតូរត់គេចខ្លួនបាត់ ហេីយកាបូបគាត់ដែលទុកក្នុងកែបម៉ូតូនោះ មានសម្ភារៈដូចជា ទូរស័ព្ទចំនួន២គ្រឿងម៉ាកអាយហ្វូនសិច និងម៉ាកសាំងសុង រួមនិងលុយដុល្លាជិត២០០ដុល្លារ សៀវភៅធានាគារ និងប ស ក ក៏បាត់បង់អស់គ្មានសល់អ្វី ។
នារីរងគ្រោះបន្តថា ទ្រព្យសម្បត្តិលុយកាក់ និងទូរស័ព្ទវាមិនសំខាន់ទេ តូចចិត្តកេីតមកអាយុប៉ុណ្ណឹងហេីយ នៅតែចាញ់បោកគេទៀតទេីបឲ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមចាប់អាប្រុសព្រាន មកដាក់ទោស ចាត់ការតាមផ្លូវច្បាប់កុំឲ្យមនុស្សអាក្រក់ទៅបោកនារីផ្សេងទៀត ៕
ប្រភព៖ Heng Ly