ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌទួលគោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន ០៥នាក់ (ប្រុស៤នាក់ ស្រី ១នាក់) ។
ក្រុមជនសង្ស័យរួមមានឈ្មោះ ៖
ទី១ៈឈ្មោះ លន់ ស៊ីវថេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នៈ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ទី២ៈឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង(មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
ទី៣ៈឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចប្បន្នៈ ផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ទី៤ៈឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ទី៥ៈឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្នៈ ផ្ទះជួលលេខ ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
ករណីទី១ កាលពីថ្ងៃទី០៣-០៣-២០១៩ វេលាម៉ោងប្រហែល០១:០០នាទីរំលងអាធ្រាត ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ក្រហម-ខ្មៅពាក់ស្លាកលេខ 1AA-2166 នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
ករណីទី២ : កាលពីថ្ងៃទី០៦-០៣-២០១៩ វេលាម៉ោង ប្រហែល០៦:៣០នាទី ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ FB