សម្តេចតេជោ ព្រមានខ្លាំងថា តុលាការក៏មិនរួចខ្លួនដែរបើកាត់ក្តីរឿងគ្រឿងញៀនមិនហ្មត់ចត់

0
297

(កំពត) សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងទប់ស្កាត់ឧក្រិដ្ឋកម្មគ្រឿងញៀនឲ្យខាងតែបាន ដោយចាប់ផ្តើម​ចេ​​ញ​​ពីសំ​​ណុំ​រឿង​គ្រឿងញៀនដែលបានរកឃើញនៅក្លឹបកំសាន្តរ៉ក់ទៅ ដោយថាទោះបី មេទ័ព និងតុលាកា​រចេ​ញ​កា​​រ​ពារក៏មិនលើកលែងដែរ។

ម្ចាស់ក្លឹបកំសាន្តរ៉ក់ លោកឧកញ៉ា គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំ​ខ្លួនបណ្តោះអា​សន្ត​នៅថ្ងៃ​អង្គា​រនេះ ទាន់ទិនការរកឃើញគ្រឿងញៀនប្រហែល៥០គីឡូក្រាម ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបិទសន្និបាតបូកសរុបការងាររ​បស់ក្រសួងសុខាភិ​បាលនៅ​​ថ្ងៃ​អង្គា​រ​នេះ ​ថ្លែងថា លោកសម្រេចលូកដៃចូលក្នុងសំណុំរឿងនេះ ដើម្បីរកឧក្រិដ្ឋជនឲ្យឃើញ។សម្តេចតេជោ ព្រមានថា តុលា​កា​រក៏​មិនរួចខ្លួនដែរ បើកាត់ក្តីសំណុំរឿងនេះមិនបានហ្មត់ចត់។

សម្តេចតេជោ ថា៖ «ខ្ញុំជូនសារជាថ្មីម្តងទៀត ប៉ុន្តែមិនមែនជាសារជះឥទ្ធិពលទៅលើតុលាការទេ។ ប៉ុន្តែត្រូវ តែធ្វើឲ្យហ្មត់ចត់ បើមិនហ្មត់​ចត់ទេ តុលាការឯងក៏មិនរួចខ្លួនដែរ។ ខ្ញុំ​សូមជំរាប ខ្ញុំ មិនព្រមាន តុលាការទេ។ក៏ប៉ុន្តែខ្ញុំមិនសុខចិត្ត!»។

សម្តេចតេជោ ហ៊ុន សែន បង្ហើបផងដែរថានៅមានក្លឹបកំសាន្តមួយទៀត ជាប់ពាក់ព័ន្ធនឹងការ​ធ្វើការចែក​ចា​យគ្រឿង​​ដូចក្លឹបកំសាន្តរ៉ក់នេះដែរប៉ុន្តែលោកថាពេលនេះបានរក្សាភាពស្ងៀមស្តាត់។ មេដឹកនាំរូប នេះព្រមានទៀតថា កងទ័ពក៏ត្រូវកម្ទេចផងដែរបើហ៊ានលូកដៃកាងមេខ្លោងជួញដូរគ្រឿងញៀន ។

សម្តេចតេជោ ថា៖ «ខ្ញុំហ៊ាននិយាយថា កងទ័ពទោះមួយកងពល ឬពីរកងពលក៏ខ្ញុំវៃក្រវាត់ចោលទាំងអស់។​ដូច្នេះក្រុ​ម​គ្រឿង​ញៀន​ត្រូវតែមើលឲ្យច្បាប់អំពីចំណុចនេះ។យើងត្រូវចាប់ផ្តើមសកម្មភាពពីរ៉កនេះមួយ ដើម្បីបង្ហាញ​ថា មិនមែ​នប​​ញ្ហា​​គ្រាន់តែចាប់អាតូចតាចទេ»។

បើតាមសម្តេចតេជោ ហ៊ុន សែន អ្នករងគ្រោះដោយ សារគ្រឿងញៀន បានកើនឡើងទ្វេដងគិតត្រឹម ឆ្នាំ២០១៨ ដោយថា​នៅ​​ឆ្នាំ២​​០១៧អ្នករងគ្រោះដោយសារគ្រឿងញៀនមកព្យាបាន៤ពាន់នាក់ ប៉ុន្តែឆ្នាំ២០១​៨ឡើងដល់៨ពាន់នាក់៕​ប្រភពVOD

LEAVE A REPLY

Please enter your comment!
Please enter your name here