សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

0
1067

លោកវរសេនីយ៍ឯក​ សែម​ គន្ធា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក​បានអោយដឹងថា​ ពុំមានការបេីករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ​ ដោយនៅវេលាម៉ោង៥ព្រឹក​ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ កងកម្លាំងចរាចរនគរបាលផ្លូវគោក​ ដែលរៀបចំសណ្តាប់ធ្នាប់​នៅតាមដងផ្លូវ​ និងសម្រួលចរាចរជូនគណ:ប្រតិភូជាតិ​ អន្តរជាតិ​ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ​ បានឃេីញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ​ 2AZ-5242​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ រ៉េចង្កូតពេញផ្លូវ​ ទេីបក្រុមអន្តរាគមន៍ចរាចរចល័ត​ តាមឃាត់រថយន្តនោះដេីម្បីធ្វេីការឃាត់ខ្លួន​អ្នកបេីកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ​ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ​៕​ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញអោយឃេីញថាបុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដម៉ែន​

សូមសារព័ត៌មានមួយចំនួនមេត្តា​ ស្វែងរកព័ត៍មានអោយបានច្បាស់លាស់​ គ្រប់ជ្រុងជ្រោយ​ និងពិតប្រាកដជាមុនសិនមុននិងបង្ហោះ​ជាសាធារណ: ព្រោះវាអាចធ្វេីអោយមហាជនមានការយល់ច្រឡំដល់មហាជនខាងក្រៅ

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here