ថ្មីទៀតហើយ!!! ជនបរទេស​ម្នាក់​ប្រដៅ​មន្ត្រី​នៅ​ច្រក​ប៉ោយប៉ែត ឈប់​រកស៊ី​ខូច​អ៊ីចឹង​ទៀត (មានវីដេអូ)

0
935

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ មានទិដ្ឋភាព​ជជែក​គ្នា​ដេញដោល​គ្នា​យ៉ាងខ្លាំង​មួយ រវាង​មន្ត្រី​នៅ​ច្រកទ្វា​ប៉ោយប៉ែត និង​បុរស​ជនបរទេស​ម្នាក់ បានធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​បណ្តាញ​សង្គម​តែម្តង ពាក់​នឹង​រឿង​ធ្វើឯកសារ​មួយចំនួន ។​

តែ​យ៉ាងណាមិញ បើទោះបី​គេ​ពុំ​ដឹង​ច្បាស់​ថា ហេតុការណ៍​ប្រកែក​គ្នា​បង្ក​ការភ្ញាក់ផ្អើល​នេះ ដោយសារតែ​រឿង​អ្វីមួយ​ក៏ដោយចុះ តែ​តាមរយៈ​វីដេអូ​ឃ្លី​ប គេ​បានឃើញ​ជនបរទេស​រូប​នោះ បាន​និយាយ​ប្រដែប្រដៅ​ដល់​មន្ត្រី​ខ្មែរ​វ័យ​ចំណាស់​នោះ​យ៉ាងច្រើន​ថា ឈប់​ធ្វើ​អីចឹង​ទៀត​ទៅ និង​គួរ​រកមុខ​របរ​អ្វី​ផ្សេង​ធ្វើទៅ។ នេះ​បានន័យថា មន្ត្រី​រូបនេះ​កំពុង​ប្រព្រឹត្ត​ទង្វើ​មិនល្អ ពុករលួយ​អ្វីមួយ មកលើ​ពួកគាត់​ដែលជា​អ្នក​អង្គការ ។​ ពាក់ព័ន្ធនឹងបញ្ហានេះ យើងមិនទាន់បានទាក់ទងទៅខាងមន្ត្រីរូបនេះ មិនដឹងថាព័ត៌មាននេះពិត ឫយ៉ាងណានោះទេ ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រពភFB ដោយ៖ តារារ៉ាយ

LEAVE A REPLY

Please enter your comment!
Please enter your name here