ឯកឧត្ដមទេសរដ្ឋមន្ត្រី មិនទទួលយកគុណភាពផ្លូវជាតិលេខ៣ ពីកំពតទៅស្រុកព្រៃនប់ ដែលក្រុមហ៊ុនឯកជន កំពុងជួសជុលគ្មានគុណភាព

0
1237

ព្រះសីហនុ៖ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការនិង ដឹកជញ្ជូនមាន ប្រសា សន៏ ប្រាប់បណ្តាញផ្សព្វថា ក្រសួងមិនអាចទទួលយកបានទេ ចំពោះការជួសជុលកំណាត់ផ្លូវជាតិលេខ៣ មួយ កំណាត់ពីខេត្តកំពតឆ្ពោះទៅរង្វង់មូលវាលរេញក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ភ្ជាប់នឹងផ្លូវជាតិលេខ៤ ។

ការប្រកាសមិនទទួលយកបានចំពោះការ ជួសជុលផ្លូវជាតិលេខ៣ មួយកំណាត់នេះ ធ្វើឡើងក្នុងពេល ដែលឯកឧត្ដមទេសរដ្ឋមន្ដ្រី បញ្ចប់ ការចុះពិនិត្យផ្ទាល់ពីស្ថានភាពពិត លើផ្លូវជាតិសំខាន់ៗចំនួន៤ខ្សែ មានដូចជាផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិ លេខ៣១ និងផ្លូវជាតិលេខ៣ ដែលស្ថិតក្នុង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ និងខេត្តព្រះសីហនុ ជាមួយនិងប្រតិភូជំនាញ ៗជាច្រើនរូប នៃវិស័យសាធារណការ និង វិស័យដឹកជញ្ជូន កាលពីរសៀលថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០១៩ ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនឯកជនបានជួសជុលខុសបច្ចេកទេស ក្នុងនោះពេល កំពុងតែជួសជុល មិនទាន់រួចផង ផ្លូវក៏ចាប់ផ្ដើមខូចជាបណ្ដើរៗ វិញ ។ ករណីនេះឯកឧត្ដមទេសរដ្ឋមន្ដ្រី មិនទទួលយកការជួសជុលបន្ថែមតាមបែប ប៉ះជាបំណាស់ៗនោះជាដាច់ខាត គឺក្រសួង តម្រូវអោយក្រុមហ៊ុនជួសជុលថ្មីឡើងវិញធ្វើឱ្យល្អស្អាត មានគុណភាពតាមគម្រោងជា ផ្លូវកៅស៊ូ AC ។

 

ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុលក៏ថ្លែង នូវការសុំអភ័យទោសដល់ ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះផងដែរ ចំពោះកំហុសរបស់ក្រុមហ៊ុន ទទួលបន្ទុកការជួសជុលផ្លូវជាតិលេខ៣ មួយ កំណាត់នេះ ដែលបានធ្វើខុសបច្ចេកទេស ហើយរំខាន ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថាផ្លូវជាតិលេខ៣មួយកំណាត់ ដែលតភ្ជាប់ពីទីរួមខេត្តកំពតឆ្ពោះទៅរង្វង់ មូលវាលរេញ ក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ភ្ជាប់នឹងផ្លូវជាតិលេខ៤នេះ មាន ប្រវែងជាង ៥៤ គីឡូម៉ែត្រ ដែលត្រូវ ជួសជុលឡើងវិញជាប្រភេទផ្លូវ ក្រាល កៅស៊ូ AC និងត្រូវចំណាយថវិកាជួសជុល ប្រមាណ១០លាន ដុល្លា អាមេរិក ហើយបើ គិតត្រឹមពេលនេះ ការជួសជុលសម្រេចបាន ប្រមាណជាង៦០ភាគរយហើយ តែបែរជា គ្មានគុណភាព ដោយសារផ្លូវមានស្នាម ប្រះ និងដក់ទឹក ទើបឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រតិកម្ម មិនទទួលយក ដោយអោយក្រុមហ៊ុន ឯកជននេះ ធ្វើថ្មីឡើងវិញ ហើយបើនៅតែគ្មានគុណភាព និងខុស បច្ចេកទេសទៀត ក្រសួងនឹងដាក់ក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ចប់ក្រុមហ៊ុនមួយនេះ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here