ឃោឃៅម្លេះ!!! ប្តីចិត្តខ្លាំងម្នាក់ ជះសាំងដុតសម្លាប់ប្រពន្ធឲ្យស្លាប់ ហើយក៏…….

0
1223

តាកែវ៖ ករណីភ្លើងប្រច័ណ្ឌ ប្តីជះសាំងដុតសម្លាប់ប្រពន្ធទាំងរស់ រួចអារ.កខ្លួនឯងតាមក្រោយ ហើយ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ កើតឡើងនៅភូមិ​ត្រគៀត​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ​ខេត្តតាកែវ​ កាលពីទៀបភ្លឺ​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីភ្លើងប្រច័ណ្ឌ​ ប្តីចាក់សាំងដុតប្រពន្ធ​ គឺស្រ្តីដែលត្រូវប្តី ចាក់សាំងដុត​ឈ្មោះ​ លាស់​ ស្រីណេ​ អាយុ​ ៣២​ឆ្នាំ​ គឺគាត់បានស្លាប់​ វេលាម៉ោង​ ៣​ ទៀបភ្លឺ​ ថ្ងៃទី​ ១៤​ ខែមិថុនា​ ឆ្នាំ២០១៩​ ដោយបន្សល់ទុកនូវកូន​ ២នាក់​ (ប្រុស)។ ការស្លាប់របស់គាត់គឺពិតជា​គូរឲ្យអាណិតអាសូរ​ និងអាណោចអាធមបំផុត​ ពីព្រោះថា​គាត់គឺជាភរិយា​ និងជាម្តាយដែលមានអត្តចរិតទន់ភ្លន់​ សុភាពរាបសារ​ ចេះជួយយកអាសារអ្នកភូមិផងរបងជាមួយគ្នា​ ពុំដែលខានឡើយ​ ។

ប្តី ដែលជាឃាតករ ឈ្មោះ​ ព្រុំ​ តាំ​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ អ្នកថែទាំដំរីនៅភ្នំតាម៉ៅ​ ។ ប្តីកំពុងសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ​។ បច្ចុប្បន្ន​ សពស្រ្តីដែលត្រូវប្តីចាក់សាំងដុត​ ត្រូវបានសាច់ញាតិ​ធ្វេីបុណ្យតាមប្រពៃណី​ គឺនៅភូមិ​ ត្រគៀត​ ឃុំ​ត្រពាំងសាប​ ស្រុក​បាទី​ ខេត្តតាកែវ​ ៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here