កម្ពុជា-ហុងគ្រីគ្រោងបើកស្ថានទូតនៅឆ្នាំ២០២១ ស្របខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី

0
527

ហុងគ្រី៖ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីហុងគ្រី ក៏បានអញ្ជើញធ្វើជំនួបពិឮភាក្សា ចង្អៀត និងបើកកិច្ចប្រជុំកំពូលពេញអង្គទ្វេភាគី ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំង​ពីរកម្ពុជា ហុងគ្រី ឲ្យកាន់តែរឹងមាំស្អិតរមួតនិងទ្វេឡើងថែមទៀត។

ក្នុងជំនួបដែលបាន ចំណាយ ពេលប្រមាណជិត២ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងពង្រឹងនិង​ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់​ថែម ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរ​ជាតិ ដែលមាន ការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះ ឯកឧត្តមនាយករដ្ឋ មន្រ្តីមានប្រសាសន៍ថា ឯកឧត្តមសូមគោរពទ្វេដងចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមក បំពេញទស្សន កិច្ច ផ្លូវការ នៅប្រទេសហុងគ្រី ក្នុងឋានៈជានាយករដ្ឋមន្រ្តី បើទោះបីជាពេលមុនៗ សម្តេចធ្លាប់ អញ្ជើញ មកកាន់ហុងគ្រីជាច្រើនលើកក្តី។

ក្នុងជំនួបពិភាក្សាគ្នា​នោះ​ដែរ មេដឹកនាំទាំងពីរបានឯកភាពគ្នាដែរថា នៅក្នុងខួប៦៥ឆ្នាំ នៃទំនាក់ទំនង ការទូតប្រទេសទាំងពីរ នៅឆ្នាំ២០២១ កម្ពុជានិងបើកស្ថានទូតទូតរបស់កម្ពុជានៅទីក្រុងប៊ុយដាប៉េស ក្នុងនោះហុងគ្រី​ក៏នឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញដូចគ្នានោះដែរ។ សម្តេចតេជោក៏បាន ស្នើឲ្យមាន ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់ប្រទេស​ទាំងពីឲ្យកាន់តែមានទំហំធំឡលើងថែមទៀត។ ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញ​ ​ឯកឧត្តម​នាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ឹមនៅឆ្នាំ២០២០។ សម្តេចតេជោក៏បានស្នើឲ្យហុងគ្រី ជួយ ជួសជុលប្រសាទកោះកេរិ៍ ជាមួយនិងបទពិសោធន៍ដែលហុងគ្រីធ្លាប់អភិរក្សតំបន់ប្រវត្តិសាស្រ្តបុរាណរបស់ខ្លួន។

សម្តេចក៏បានសន្យាថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីបញ្ហាទឹក ក្នុងប្រទេសហុងគ្រីនៅពេលខាង មុខផងដែរ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួលយក សំណើរ នៃការអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ឹម នៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here